text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ការណែនាំជាជំហានៗនៃការសិក្សានៅប្រទេសអូស្រ្តាលី

តោះយើងស្វែងយល់ពីប្រព័ន្ធសិក្សា

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសអន្តរជាតិទាំងបីដែលសិស្សនិស្សិតបរទេសសិក្សានៅក្រៅប្រទេស (រួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស) អ្នកអាចរីករាយនឹងជីវិតសិស្សនិស្សិតដែលល្អបំផុតនៅពេលអ្នកសិក្សានៅប្រទេសអូស្ត្រាលី។ ផ្នែកដ៏ធំមួយនៃជីវិតសិស្សនិស្សិតដ៏ល្អបំផុតនេះគឺជា មជ្ឈដ្ឋានដែលប្រកបដោយសុវត្ថិភាព ប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងសង្គមដែលមានវប្បធម៌ចម្រុះ។ សាកលវិទ្យាល័យអូស្ត្រាលីផ្តល់ការគាំទ្រខ្ពស់ដល់សិស្សនិស្សិតអន្ដរជាតិដែលរួមមានអ្នកសិក្សាឆ្នាំមូលដ្ឋានគ្រឹះ ថ្នាក់ត្រៀមចូលមហាវិទ្យាល័យ ការគាំទ្រផ្នែកសិក្សា ផ្នែកភាសាអង់គ្លេស និងការការពារអតិថិជន។ ប៉ុន្តែចំពោះការសំរេចចិត្តចំបងៗនានា ជាពិសេស ការសំរេចចិត្តដែលទាក់ទងនឹងការទៅបរទេស មានរឿងបន្ថែមទៀតដែលត្រូវពិចារណាមុនពេលជ្រើសរើសទៅសិក្សានៅប្រទេសអូស្រ្តាលី។

ជ្រើសរើសវគ្គសិក្សាដែលត្រឹមត្រូវ

ការរៀបចំវគ្គសិក្សាដើរតួយ៉ាងសំខាន់ក្នុងការបំពេញចិត្តសិស្សនិស្សិតអន្តរជាតិ។ ដោយដឹងថាសិស្សនិស្សិតគ្រប់រូប គ្រប់វគ្គសិក្សា និងគ្រប់សាកលវិទ្យាល័យខុសៗគ្នា តើអ្នកគួរសំរេចចិត្តយ៉ាងណាដើម្បីជ្រើសរើសយកអ្វីដែលល្អបំផុតសម្រាប់អ្នក? ចំណាត់ថ្នាក់សាកលវិទ្យាល័យគឺជាវិធីដ៏ល្អមួយដើម្បីជួយដល់ការប្រៀបធៀបនៅតាមសាកលវិទ្យាល័យផ្សេងៗមុននិងសម្រេចចិត្តជ្រើសរើសចូលរៀននៅសាលាណាមួយ។ ប្រទេសអូស្រ្តាលីមានសាកលវិទ្យាល័យចំនួន ៣៥ នៅក្នុងការដាក់ចំណាត់ថ្នាក់របស់ Times Higher Education World ២០១៦-២០១៧ ដោយមានប្រាំមួយសាកលវិទ្យាល័យស្ថិតនៅក្នុងចំណោមកំពូលទាំង ១០០ ។

ប្រៀបធៀបវគ្គសិក្សា

រដ្ឋាភិបាលអូស្ត្រាលីផ្តល់ជំនួយក្នុងការប្រៀបធៀបសាកលវិទ្យាល័យ និងកម្មវិធីសិក្សា។ គុណភាពសម្រាប់ការរៀនសូត្រ និងការបង្រៀន (QILT) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់នូវព័ត៌មានឯករាជ្យ និងមិនលំអៀងស្តីពីបទពិសោធរបស់សិស្សនិស្សិត និងលទ្ធផលនៃការបញ្ចប់ការសិក្សា។ QILT ជួយអ្នកក្នុងការបង្កើតជម្រើសដ៏ល្អបំផុតសម្រាប់អ្នក និងផ្តល់នូវមតិយោបល់ដ៏មានតម្លៃដល់ស្ថាប័ននានា។ សូមចូលទៅមើលគេហទំព័រ QILT ដើម្បីប្រៀបធៀបចំណុចនានាដូចជា:

  • ការពេញចិត្តជាទូទៅរបស់សិស្សនិស្សិតបច្ចុប្បន្ន និងសិស្សនិស្សិតបញ្ចប់ការសិក្សាថ្មីៗ
  • អត្រានៃសិស្សនិស្សិតផ្លាស់ប្តូរទៅរកការងារពេញម៉ោងបន្ទាប់ពីបញ្ចប់ការសិក្សា
  • ប្រាក់ខែជាមធ្យមដែលទទួលបានដោយសិស្សនិស្សិតបញ្ចប់ការសិក្សា

 

បទពិសោធន៍ការងារ និងការងារ

ជាមួយនឹងការផ្លាស់ប្តូរទិដ្ឋាការសិស្សនិស្សិត ឥឡូវនេះវាមានភាពងាយស្រួលជាងមុនសម្រាប់សិស្សនិស្សិតបរទេសធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។ ទិដ្ឋាការសិស្សនិស្សិតជាច្រើនអនុញ្ញាតឱ្យមានការធ្វើការងារក្រៅម៉ោងក៏ដូចជាពេញម៉ោងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ មុខតំណែងធម្មតាគឺជាចំណុចចាប់ផ្តើមដ៏អស្ចារ្យដើម្បីទទួលបានបទពិសោធន៍មួយចំនួននៅក្នុងជំនាញរបស់អ្នកខណៈពេលដែលរកចំណូលបានខ្លះ។ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្តអ្នកនឹងឃើញថាមានក្រុមអ្នកស្ម័គ្រចិត្ត និងអង្គការ ជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ វាជាវិធីល្អបំផុតដើម្បីទទួលបានមិត្ត និងទទួលបានបទពិសោធជាក់ស្តែង។ ការដាក់ពាក្យសុំកម្មវិធីចុះកម្មសិក្សាគឺជាការបោះជំហ៊ានដ៏ឈ្លាសវៃមួយ ទៅនឹងបរិយាកាសជំនាញវិជ្ជាជីវៈ ទទួលបាននូវបទពិសោធន៍ការងារពិតប្រាកដ និងការកសាងអនាគតរបស់អ្នក។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី