ទិដ្ឋភាពទូទៅ

បានបោះពុម្ព៖ 13 កក្កដា 2026

អូស្ត្រាលីគឺជាគោលដៅសិក្សាដ៏ពេញនិយមមួយសម្រាប់និស្សិតអន្តរជាតិ ហើយឱកាសស្នាក់នៅ និងធ្វើការបន្ទាប់ពីបញ្ចប់ការសិក្សា ធ្វើឱ្យប្រទេសនេះកាន់តែទាក់ទាញ។ ប្រសិនបើអ្នកកាន់វីសាសិស្ស (Subclass 500) អ្នកអាចមានសិទ្ធិដាក់ពាក្យស្នើសុំវីសា Temporary Graduate Visa (Subclass 485) បន្ទាប់ពីបញ្ចប់ការសិក្សា។ ផ្លូវវីសាការងារក្រោយសិក្សា (Post-Study Work Visa) នៅអូស្ត្រាលីនេះ ផ្តល់ឱកាសឱ្យអ្នកទទួលបានបទពិសោធន៍ការងារ ស្វែងរកឱកាសអាជីព និងអាចឈានទៅរកការស្នាក់នៅអចិន្ត្រៃយ៍ (PR) នាពេលអនាគត។ នៅក្នុងមគ្គុទ្ទេសក៍នេះ យើងនឹងពន្យល់អំពីវីសានេះ អ្នកដែលមានសិទ្ធិដាក់ពាក្យ រយៈពេលសុពលភាព និងវិធីស្នើសុំ។

*សូមចំណាំថា IDP មិនផ្តល់សេវាដាក់ពាក្យវីសាការងារក្រោយសិក្សាជូននិស្សិតទេ។

តើវីសាការងារក្រោយសិក្សានៅអូស្ត្រាលីគឺជាអ្វី?

Temporary Graduate Visa ត្រូវបានចេញដោយក្រសួងកិច្ចការផ្ទៃក្នុងអូស្ត្រាលី (Department of Home Affairs)។ វាជាវីសាបណ្តោះអាសន្នសម្រាប់និស្សិតអន្តរជាតិដែលទើបបញ្ចប់ការសិក្សាពីកម្មវិធីដែលបានចុះបញ្ជី CRICOS នៅស្ថាប័នអប់រំក្នុងប្រទេសអូស្ត្រាលី។

បន្ទាប់ពីទទួលបានវីសា អ្នកអាចរស់នៅ សិក្សា និងធ្វើការនៅអូស្ត្រាលីដោយមានសិទ្ធិការងារពេញលេញ។ នោះមានន័យថា អ្នកអាចធ្វើការជាមួយនិយោជកណាក៏បាន ក្នុងវិស័យណាក៏បាន ដោយមិនមានការកំណត់ចំនួនម៉ោងការងារ។ វីសាការងារក្រោយសិក្សាសម្រាប់និស្សិតអន្តរជាតិនេះ មានច្រើនប្រភេទ (Streams) អាស្រ័យលើកម្រិតសញ្ញាបត្រដែលអ្នកបានបញ្ចប់។

តើវីសាការងារក្រោយសិក្សានៅអូស្ត្រាលីមានសុពលភាពប៉ុន្មានឆ្នាំ?

រយៈពេលសុពលភាពនៃវីសាការងារក្រោយសិក្សានៅអូស្ត្រាលី អាស្រ័យលើកម្រិតសិក្សា និងប្រភេទ Stream ដែលអ្នកដាក់ពាក្យ។

Qualification

Stream

Duration

Associate Degree, Diploma or Trade Qualification

Post-Vocational Education Work

Up to 18 months

Bachelor’s Degree (including honours)

Post-Higher Education Work

2 years

Master’s Degree (Coursework and extended)

Post-Higher Education Work

2 years

Master’s Degree (Research)

Post-Higher Education Work

3 years

Doctoral Degree (PhD)

Post-Higher Education Work

3 years

គុណវុឌ្ឍិ | Stream | រយៈពេល បរិញ្ញាបត្រ (រួមទាំង Honours) | Post-Higher Education Work | 2 ឆ្នាំ អនុបណ្ឌិត (Coursework និង Extended) | Post-Higher Education Work | 2 ឆ្នាំ អនុបណ្ឌិត (Research) | Post-Higher Education Work | 3 ឆ្នាំ បណ្ឌិត (PhD) | Post-Higher Education Work | 3 ឆ្នាំ

និស្សិតដែលបញ្ចប់ការសិក្សាពីស្ថាប័ននៅតំបន់ Regional Australia ក៏អាចមានសិទ្ធិដាក់ពាក្យសម្រាប់ Second Post-Higher Education Work Stream ដែលអាចបន្ថែមរយៈពេលស្នាក់នៅពី 1 ទៅ 2 ឆ្នាំបន្ថែមទៀត អាស្រ័យលើទីតាំងស្ថាប័ន និងទីកន្លែងរស់នៅរបស់អ្នក។

តើអ្នកណាមានសិទ្ធិដាក់ពាក្យសម្រាប់វីសាការងារក្រោយសិក្សានៅអូស្ត្រាលី?

លក្ខខណ្ឌសិក្សា

អ្នកត្រូវតែបញ្ចប់ការសិក្សាពីកម្មវិធីដែលបានចុះបញ្ជី CRICOS នៅស្ថាប័នអប់រំអូស្ត្រាលី។ វគ្គសិក្សាត្រូវមានរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំសិក្សា ហើយអ្នកត្រូវទទួលបានសញ្ញាបត្រមិនលើសពី 6 ខែមុនពេលដាក់ពាក្យ។

អ្នកក៏ត្រូវដាក់ពាក្យទៅ Stream ដែលត្រឹមត្រូវផងដែរ៖

  • Post-Vocational Education Work សម្រាប់ Diploma និងជំនាញវិជ្ជាជីវៈ

  • Post-Higher Education Work សម្រាប់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត

សូមចំណាំថា អ្នកមិនអាចប្ដូរ Stream បានទេ បន្ទាប់ពីបានដាក់ពាក្យរួច។

លក្ខខណ្ឌវីសា និងការចុះឈ្មោះសិក្សា

  • ត្រូវស្ថិតនៅក្នុងប្រទេសអូស្ត្រាលីនៅពេលដាក់ពាក្យ

  • ត្រូវកាន់វីសាដែលមានសិទ្ធិដាក់ពាក្យ

  • ត្រូវធ្លាប់កាន់ Student Visa (Subclass 500) ក្នុងរយៈពេល 6 ខែចុងក្រោយ

  • ត្រូវភ្ជាប់ភស្តុតាងបញ្ជាក់ការបញ្ចប់ការសិក្សា និងឯកសារពាក់ព័ន្ធទាំងអស់

  • ត្រូវបំពេញលក្ខខណ្ឌសុខភាព និងចរិតលក្ខណៈ (Character Requirements)

  • ត្រូវមានធានារ៉ាប់រងសុខភាពសមស្របសម្រាប់រយៈពេលស្នាក់នៅ

លក្ខខណ្ឌភាសាអង់គ្លេស

អ្នកត្រូវបង្ហាញសមត្ថភាពភាសាអង់គ្លេសជាផ្នែកមួយនៃការដាក់ពាក្យ។

សម្រាប់ IELTS កម្រិតអប្បបរមាសម្រាប់ Post-Higher Education Work Stream គឺ៖

  • ពិន្ទុសរុប 6.5

  • មិនមានផ្នែកណាមួយក្រោម 5.5

លទ្ធផលតេស្តត្រូវចេញក្នុងរយៈពេល 12 ខែមុនថ្ងៃដាក់ពាក្យ។

ការធ្វើតេស្តដែលទទួលស្គាល់ផ្សេងទៀតរួមមាន៖

  • PTE Academic

  • TOEFL iBT

  • Cambridge C1 Advanced

អ្នកប្រឹក្សារបស់ IDP អាចជួយអ្នកយល់ពីពិន្ទុដែលត្រូវការ និងការរៀបចំប្រឡង។

អាយុ និងពេលវេលាដាក់ពាក្យ

អ្នកត្រូវមានអាយុ 35 ឆ្នាំ ឬក្រោម នៅពេលដាក់ពាក្យ។

ទោះជាយ៉ាងណា ប្រសិនបើអ្នកប្រើសញ្ញាបត្រអនុបណ្ឌិត (Research) ឬបណ្ឌិត ដើម្បីបំពេញលក្ខខណ្ឌសិក្សា អ្នកអាចមានអាយុក្រោម 50 ឆ្នាំ។

អ្នកត្រូវដាក់ពាក្យក្នុងអំឡុងពេលកាន់វីសាដែលមានសិទ្ធិ និងក្នុងរយៈពេល 6 ខែបន្ទាប់ពីទទួលបានសញ្ញាបត្រ។

តើវីសានេះផ្តល់សិទ្ធិការងារអ្វីខ្លះ?

បន្ទាប់ពីទទួលបាន Temporary Graduate Visa អ្នកអាច៖

  • ធ្វើការជាមួយនិយោជកណាក៏បាន នៅក្នុងវិស័យ ឬតួនាទីណាក៏បាន

  • ធ្វើការពេញម៉ោង ក្រៅម៉ោង ឬ Casual ដោយគ្មានកំណត់ម៉ោង

  • ប្ដូរការងារបានដោយសេរី ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងកិច្ចការផ្ទៃក្នុង

  • ធ្វើការឯករាជ្យ (Freelance) ឬអាជីវកម្មផ្ទាល់ខ្លួន

  • នាំសមាជិកគ្រួសារដែលមានសិទ្ធិមកជាមួយ ដូចជាគូស្វាមីភរិយា និងកូនក្នុងបន្ទុក ដែលអាចរស់នៅ សិក្សា និងធ្វើការនៅអូស្ត្រាលីបាន

របៀបដាក់ពាក្យសម្រាប់វីសាការងារក្រោយសិក្សានៅអូស្ត្រាលី

ជំហានទី 1៖ ផ្ទៀងផ្ទាត់សិទ្ធិរបស់អ្នក

ពិនិត្យថាអ្នកបំពេញលក្ខខណ្ឌទាំងអស់សម្រាប់ Stream ដែលអ្នកជ្រើសរើស ដូចជា កម្មវិធី CRICOS រយៈពេលដាក់ពាក្យ 6 ខែ និងវីសាដែលមានសិទ្ធិ។

ជំហានទី 2៖ រៀបចំឯកសារ

រៀបចំឯកសារដូចជា៖

  • លិខិតបញ្ជាក់ការបញ្ចប់ការសិក្សា

  • ភស្តុតាងសញ្ញាបត្រ

  • លទ្ធផល IELTS ឬតេស្តភាសាអង់គ្លេសផ្សេងៗ

  • ធានារ៉ាប់រងសុខភាព

  • លិខិតឆ្លងដែន

  • ឯកសារផ្សេងៗតាមតម្រូវការ

ជំហានទី 3៖ ដាក់ពាក្យ

ដាក់ពាក្យតាមប្រព័ន្ធ ImmiAccount របស់ Department of Home Affairs។

ត្រូវប្រាកដថាឯកសារទាំងអស់ត្រូវបានបញ្ចូល និងព័ត៌មានត្រឹមត្រូវ ព្រោះអ្នកមិនអាចប្ដូរ Stream បានទេបន្ទាប់ពីដាក់ពាក្យ។

ជំហានទី 4៖ រង់ចាំការសម្រេចចិត្ត

រយៈពេលដំណើរការអាចខុសគ្នា។ ខណៈពេលកំពុងរង់ចាំ អ្នកអាចទទួលបាន Bridging Visa ដែលអនុញ្ញាតឱ្យអ្នកស្នាក់នៅ និងបន្តធ្វើការនៅអូស្ត្រាលី។

ជំហានទី 5៖ ទទួលវីសា និងចាប់ផ្តើមការងារ

នៅពេលវីសារបស់អ្នកត្រូវបានអនុម័ត អ្នកអាចចាប់ផ្តើមធ្វើការនៅអូស្ត្រាលីដោយមានសិទ្ធិការងារពេញលេញ ដោយគ្មានការកំណត់ប្រភេទការងារ ឬចំនួនម៉ោង។

តើវីសាការងារក្រោយសិក្សានៅអូស្ត្រាលីមានតម្លៃប៉ុន្មាន?

ថ្លៃដាក់ពាក្យសម្រាប់ Temporary Graduate Visa គឺ៖

  • AUD 4,600 សម្រាប់ Post-Vocational Education Work និង Post-Higher Education Work Streams

  • AUD 1,810 សម្រាប់ Second Post-Higher Education Work Stream

គិតចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2026 ថ្លៃដាក់ពាក្យវីសាបានកើនឡើង។ អ្នកក៏អាចត្រូវចំណាយបន្ថែមសម្រាប់៖

  • ការពិនិត្យសុខភាព

  • លិខិតបញ្ជាក់ពីប៉ូលិស

  • ថ្លៃ Biometric

តើអាចធ្វើអ្វីបានបន្ទាប់ពីវីសាការងារក្រោយសិក្សាផុតកំណត់?

ទិដ្ឋាការ បញ្ចប់ ការ សិក្សា បណ្ដោះ អាសន្ន របស់ អ្នក គឺ ជា ជំហាន មួយ មិន មែន ជា ទី បញ្ចប់ ទេ។ នៅពេលដែលវាមកដល់ទីបញ្ចប់ មានផ្លូវជាច្រើនដែលអ្នកអាចស្វែងរកដើម្បីបន្តរស់នៅ និងធ្វើការនៅប្រទេសអូស្ត្រាលី។

ដាក់ពាក្យស្នាក់នៅអចិន្ត្រៃយ៍ (PR)

ប្រសិនបើអ្នកទទួលបានបទពិសោធន៍ការងារជំនាញ អ្នកអាចមានសិទ្ធិដាក់ពាក្យ PR តាមរយៈ៖

  • Skilled Independent Visa (Subclass 189)

  • Skilled Nominated Visa (Subclass 190)

បទពិសោធន៍ការងារដែលទទួលបានក្នុងអំឡុងពេលកាន់វីសា 485 អាចជួយពង្រឹងពាក្យស្នើសុំរបស់អ្នក។

ផ្លូវវីសាដែលមាននិយោជកធានា

ប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយនិយោជក ពួកគេអាចធានាអ្នកសម្រាប់៖

  • Skills in Demand Visa (Subclass 482)

  • Employer Nomination Scheme Visa (Subclass 186)

បន្តការសិក្សានៅអូស្ត្រាលី

អ្នកក៏អាចដាក់ពាក្យសុំ Student Visa ថ្មី ដើម្បីបន្តការសិក្សាកម្រិតខ្ពស់ជាងមុន ដូចជា អនុបណ្ឌិត ឬបណ្ឌិត ដែលអាចបើកឱកាសទទួលបានវីសាការងារក្រោយសិក្សារយៈពេលវែងជាងមុន។

សំណួរដែលគេសួរញឹកញាប់អំពីវីសាការងារក្រោយសិក្សានៅអូស្ត្រាលី

ជំហានបន្ទាប់៖ រៀបចំអនាគតរបស់អ្នកនៅអូស្ត្រាលីជាមួយ IDP

ការងារក្រោយបញ្ចប់ការសិក្សានៅអូស្ត្រាលី ចាប់ផ្តើមពីការជ្រើសរើសវគ្គសិក្សា និងសាកលវិទ្យាល័យដែលត្រឹមត្រូវ។ IDP ផ្តល់សេវាប្រឹក្សាដោយឥតគិតថ្លៃ ដើម្បីជួយអ្នកក្នុងការជ្រើសរើសវគ្គសិក្សា ការស្វែងរកកន្លែងស្នាក់នៅ និងការយល់ដឹងអំពីកាលបរិច្ឆេទចូលរៀនសំខាន់ៗ។

កក់ការណាត់ជួបជាមួយយើងថ្ងៃនេះ ដើម្បីចាប់ផ្តើមជំហានដំបូងរបស់អ្នក។