text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

អាហារូបករណ៍

អាហារូបករណ៍

អាហារូបករណ៍នៅប្រទេសកាណាដាអាចត្រូវបានផ្តល់ដោយស្ថាប័ន អង្គការ រដ្ឋាភិបាល ឬបុគ្គល។ នេះគឺអាហារូបករណ៏ខ្លះក្នុងចំណោមនោះ

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា Vanier (Vanier CGS)

រដ្ឋាភិបាលកាណាដាបានបង្កើតកម្មវិធីអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសកាណាដា Vanier (Vanier CGS)ក្នុងឆ្នាំ ២០០៨ ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសកាណាដាក្នុងការទាក់ទាញ និងរក្សាសិស្សនិស្សិតថ្នាក់បណ្ឌិតលំដាប់ពិភពលោកនិងធ្វើអោយប្រទេសកាណាដាក្លាយជាមជ្ឈមណ្ឌលសកលនៃការស្រាវជ្រាវ និងការសិក្សាជាន់ខ្ពស់។ បញ្ញាវ័ន្ត Vanier មានជំនាញភាពជាអ្នកដឹកនាំ និងសំរេចបាននូវសមិទ្ធិផលផ្នែកសិក្សាយ៉ាងមានកំរិតខ្ពស់ក្នុងការសិក្សាក្រោយឧត្តមសិក្សាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬមនុស្សជាតិ វិទ្យាសាស្ត្រធម្មជាតិ វិស្វកម្ម និងសុខភាព។

អាហារូបករណ៍ដល់ទៅ ១៦៧ កន្លែង ត្រូវបានផ្តល់ជារៀងរាល់ឆ្នាំដោយមានតម្លៃស្មើរនឹង ៥០០០០ ដុល្លារកាណាដាក្នុងមួយឆ្នាំ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតអន្តរជាតិនៅមហាវិទ្យាល័យ Waterloo

សាកលវិទ្យាល័យ Waterloo មានផ្តល់ឱកាសអាហារូបករណ៍ដ៏អស្ចារ្យជាច្រើនសម្រាប់សិស្សនិស្សិតអន្ដរជាតិឲ្យទទួលបានជំនួយប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ការសិក្សារបស់ពួកគេរួមមាន៖

  • អាហារូបករណ៍សំរាប់សិស្សនិសិ្សតថ្នាក់អនុបណ្ឌិតអន្តរជាតិ (IMSA) និងពានរង្វាន់សំរាប់សិស្សនិស្សិតថ្នាក់បណ្ឌិតអន្តរជាតិ (IDSA)
  • អាហារូបករណ៍ក្រោយថ្នាក់ឧត្តមសិក្សា Ontario (OGS)
  • អាហារូបករណ៍ Ontario Trillium (OTS)
  • អាហារូបករណ៍ Trudeau Foundation
  • អាហារូបករណ៏ថ្នាក់់ក្រោយឧត្តមសិក្សា Vanier របស់ប្រទេសកាណាដា
  • ប្រាក់ឧបត្ថម្ភថ្នាក់ឧត្តមសិក្សា

អាហារូបករណ៍ Ontario Trillium (OTS)

កម្មវិធីអាហារូបករណ៍ Ontario Trillium Scholarships (OTS) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដើម្បីទាក់ទាញ និស្សិតអន្តរជាតិលំដាប់អន្តរជាតិ ឱ្យទៅបន្តការសិក្សាក្នុងថ្នាក់បណ្ឌិតនៅ Ontario ។ សិស្សនិស្សិតដែលចាប់អារម្មណ៍នឹង អាហារូបករណ៍ Trillium ត្រូវបានលើកទឹកចិត្តឱ្យបង្ហាញចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងការប្រកួតប្រជែងនេះទៅកាន់ប្រធានគ្រប់គ្រងកម្មវិធីក្រោយឧត្តមសិក្សា នៅពេលដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យវេស្ទើន (Western University)។ បេក្ខជនអន្ដរជាតិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវជ្រើសរើសតែងតាំងសម្រាប់អាហារូបករណ៍ដោយប្រធានថ្នាក់ក្រោយឧត្តមសិក្សាដែលកាន់កម្មវិធីទទួលសិស្ស និស្សិតចូលសិក្សា។

សំរាប់អាហារូបករណ៍សម្រាប់សិស្សនិស្សិតអន្ដរជាតិនៅប្រទេសកាណាដាដទៃទៀត សូមពិគ្រោះជាមួយអ្នកជំនាញផ្តល់ប្រឹក្សាទៅសិក្សានៅបរទេសរបស់ IDP របស់អ្នក។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី