text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ហេតុអ្វីសិក្សានៅប្រទេសកាណាដា

ជំហានងាយៗទាំងបួនពីការទៅបន្តការសិក្សា នៅប្រទេសកាណាដាជាមួយ IDP Education

ទោះបីការសម្រេចចិត្តទៅសិក្សានៅក្រៅប្រទេស គឺជារឿងមួយដែលគួរឱ្យរំភើប នៅក្នុងនោះក៏មានកត្តាមួយចំនួនដែលសិស្ស និស្សិត និងអាណាព្យាបាលត្រូវគិតពិចារណា។ IDP Education តែងតែនៅចាំផ្តល់ការណែនាំ និងការគាំទ្រជានិច្ចនៅពេលដែលសិស្ស និស្សិតស្វែងរកឱកាសសិក្សានៅប្រទេសកាណាដា។ ជំហានទាំង ៤ននេះគូសបង្ហាញពីជំហានសំខាន់ៗដែលត្រូវអនុវត្តដើម្បីចាប់ផ្តើមវិថីការសិក្សារបស់អ្នកនៅឯបរទេស។ 

ប្រទេសកាណាដាធ្វើជាម្ចាស់ផ្ទះដល់សិស្សនិស្សិតអន្ដរជាតិជាង ២៥០០០០ នាក់ ហើយបានមានការកើនឡើងដ៏ខ្លាំងនូវតម្រូវការពីសិស្សពីក្រៅប្រទេសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វាមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលប្រទេសកាណាដា កំពុងក្លាយជាទិសដៅឈានមុខគេសម្រាប់សិស្ស និស្សិតអន្ដរជាតិដោយសារតែតម្លៃសិក្សាមានភាពសមរម្យ ស្ថាប័នមានគុណភាព ទទួលឱកាសការងារជាច្រើនក្រោយបញ្ចប់ការសិក្សា ហើយនិងមានជម្រើសអន្តោប្រវេសន៍ច្រើននិងប្រជាជនដែលមានភាពរួសរាយរាក់ទាក់។ 

នេះគឺជាហេតុផលមួយចំនួន។

ប្រទេសកាណាដាមានតំលៃសមរម្យ

តម្លៃនៃការរស់នៅ និងការសិក្សានៅប្រទេសកាណាដា គឺមានតំលៃសមរម្យ។ តាមការពិតទៅ អ្នកនឹងត្រូវការត្រឹមតែ ៨០០០០០ PHP ក្នុងមួយឆ្នាំ ដើម្បីចំណាយក្នុងការរស់នៅប្រចាំថ្ងៃក្នុងនាមជាសិស្ស និស្សិតនៅប្រទេសកាណាដាដែលមានតម្លនេះមានភាពសមរម្យជាងតម្លៃនៅប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតនៅលើពិភពលោក។

ប្រទេសកាណាដាគឺជាប្រទេសដែលស្រស់ស្អាត

កាណាដាត្រូវបានគេស្គាល់ថាមានសម្រស់ធម្មជាតិ ទីក្រុងស្រស់ស្អាត និងប្រព័ន្ធថែទាំសុខភាពលំដាប់ទីមួយជាមួយនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈល្អទៀតផង។ ទោះបីជាប្រទេសនេះមានរដូវនិងសីតុណ្ហភាពប្រែប្រួលច្រើន ហើយក៏មានធ្លាក់ព្រិលក៏ដោយក៏តំបន់មួយចំនួននៃប្រទេសកាណាដាមានរដូវត្រជាក់ល្មមដែរ។ ប្រទេសកាណាដាមានសុវត្ថិភាព មានស្ថិរភាពខាងនយោបាយនិងសណ្ដាប់ធ្នាប់ល្អឥតខ្ចោះសម្រាប់សិស្សានុសិស្សដែលចង់បានបទពិសោធសិក្សាដែលគ្មានការព្រួយបារម្ភអំពីសុវត្ថិភាព និងគ្រោះថ្នាក់អ្វីឡើយ។ 

ប្រទេសកាណាដាជាប្រទេសដែលមានវប្បធម៌ចំរុះ

ជាប្រទេសដែលមានប្រពៃណីក្នុងការទទួលជនអន្តោប្រវេសន៍ច្រើនអោយមករស់នៅ កាណាដាមានមោទនភាពចំពោះភាពសម្បូរបែបនៃប្រទេសរបស់ខ្លួន ដោយម្នាក់ក្នុងចំណោមបីនាក់នៃជនជាតិកាណាដាគឺមានប្រវត្តិ ឬជាប់ពាក់ព័ន្ធជាមួយជនជាតិផ្សេងដូចជាអង់គ្លេស បារាំង ឬជនជាតិដើមផ្សេងៗទៀត។ ជាទូទៅ ក្នុងនាមជាសិស្ស និស្សិតដែលរស់នៅក្នុងប្រទេសកាណាដា អ្នកអាចរំពឹងថាប្រទេសនេះនឹងមានបរិយាកាសដែលមានភាពស្ថប់ស្ងាត់ វប្បធម៌ចម្រុះ សន្តិភាព និងបរិយាកាសវប្បធម៌ដែលធំទូលាយ ជាមួយប្រជាជនដែលរួសរាយនិងចាប់អារម្មណ៍ក្នុងការរៀនសូត្រពីវប្បធម៌ថ្មីៗជានិច្ច។ កាន់តែល្អជាងនេះ ប្រទេសកាណាដាមានព្រំប្រទល់ជាប់ជាមួយនឹងសហរដ្ឋអាមេរិក ដែលនេះវាផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរយ៉ាងងាយស្រួលនៅទីនោះ។

យោងតាមមូលនិធិរូបិយវត្ថុអន្ដរជាតិ ប្រទេសកាណាដាស្ថិតក្នុងចំណោមប្រទេសដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតទាំង ១០ នៅលើពិភពលោក។ ជាមួយនឹងប្រព័ន្ធអប់រំដែលត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ ការយកចិត្តទុកដាក់ចំពោះកំណើនអភិវឌ្ឍន៍ និងការបង្កើនបរិយាកាសសេដ្ឋកិច្ចឈានមុខគេ កាណាដាគឺជាទីតាំងដ៏ល្អមួយសំរាប់សិស្ស និស្សិតការសិក្សាជំនាញរបស់ពួកគេ។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី