text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

 ប្រព័ន្ធអប់រំជាន់ខ្ពស់របស់អៀរឡង់

 មិនប្រាកដថាប្រព័ន្ធអប់រំនៅក្នុងប្រទេសអៀរឡង់ពិតជាល្អសម្រាប់អ្នកមែនទេ? សូមក្រឡេកមើលជម្រើសសិក្សាជាច្រើនដែលអ្នកមានក្នុងនាមជានិស្សិតអន្ដរជាតិ

ការអប់រំមានតម្លៃខ្ពស់នៅប្រទេសអៀរឡង់នៅតាំងពីបុរាណកាលមក។ សព្វថ្ងៃនេះប្រព័ន្ធអប់រំជាន់ខ្ពស់របស់ប្រទេសអៀរឡង់ផ្តល់ជូននូវកម្មវិធីល្អៗសម្រាប់និស្សិតអន្តរជាតិគ្រប់វ័យ។ សិស្សពេញម៉ោងចំនួនច្រើនជាងមួយក្នុងចំនោមសិស្សដប់នាក់មកពីបរទេស។

 គ្រឹះស្ថានអប់រំភាគច្រើនទទួលបានមូលនិធិពីរដ្ឋាភិបាល។ នេះឆ្លុះបញ្ចាំងពីការសង្កត់ធ្ងន់របស់ប្រទេសលើវិស័យអប់រំ និងសារៈសំខាន់ក្នុងការដាក់ប្រព័ន្ធឱ្យមានលំដាប់ថ្នាក់ពិភពលោកដែលអាចជួយដល់សិស្សនិស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពក្នុងការប្រកួតប្រជែង។

កម្រិតអប់រំជាន់ខ្ពស់ត្រូវបានផ្តល់ឱ្យតាមរយៈសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យា និងមហាវិទ្យាល័យ

។ គ្រឹះស្ថានចំនួនមួយភាគបីទៀតផ្តល់ការអប់រំឯកទេសដូចជាពេទ្យនិងច្បាប់។

វិទ្យាស្ថានដែលអ្នកជ្រើសរើសអាស្រ័យលើមុខវិជ្ជាដែលអ្នកចាប់អារម្មណ៍និងកំរិតនៃគុណភាពដែលអ្នកស្វែងរក។

តើស្ថាប័នណាខ្លះជាស្ថាប័នអប់រំកម្រិតខ្ពស់នៅប្រទេសអៀឡង់?

សាកលវិទ្យាល័យ

ប្រទេសអៀរឡង់មានសាកលវិទ្យាល័យចំនួន ៧ ដែលបានជាប់ចំណាត់ថ្នាក់កំពូល ៣% ក្នុងចំណោមស្ថាប័ននៅទូទាំងពិភពលោក។ កម្មវិធីថ្នាក់បរិញ្ញាបត្រនិងកម្រិតខ្ពស់ជាងនេះផ្តល់ជូននៅមុខវិជ្ចាសិក្សាជាច្រើន។ សាកលវិទ្យាល័យអៀរឡង់មានការិយាល័យសិក្សាអន្ដរជាតិដើម្បីជួយដល់សិស្សនិស្សិតអន្តរជាតិឱ្យសម្របខ្លួនទៅនឹងជីវិតសិក្សានិងចូលរួមក្នុងសកម្មភាពសង្គមនៅក្នុងបរិវេណសាលា។

វិទ្យាស្ថានបច្ចេកវិទ្យា

ប្រទេសអៀរឡង់មាន ១៤ វិទ្យាស្ថានបច្ចេកវិទ្យាដែលផ្តល់កម្មវិធីសិក្សានិងបណ្ដុះបណ្ដាលក្នុងវិស័យដូចជាពាណិជ្ជកម្ម វិទ្យាសាស្ត្រ វិស្វកម្ម ភាសានិងតន្ត្រី។ ជម្រើសនៃកម្រិតសិក្សាគឺមាននៅកម្រិតវិញ្ញាបនបត្រ បរិញ្ញាបត្ររងនិង សញ្ញាបត្រដែលមានវគ្គសិក្សានិងតម្រូវការចូលរៀនផ្សេងៗគ្នានៅតាមគ្រឹះស្ថានអប់រំនីមួយៗ។

មហាវិទ្យាល័យ

មហាវិទ្យាល័យផ្តល់វគ្គបណ្តុះបណ្តាលពិសេសដល់សិស្សដែលមានបំណងចង់ក្លាយជាគ្រូបង្រៀន។ សិស្សអាចសម្រេចចិត្តយកការសិក្សាបរិញ្ញាបត្ររយៈពេល ៣ ឆ្នាំឬ postgraduate diploma រយៈពេល ១៨ ខែ។ សម្រាប់ការបង្រៀននៅកម្រិតក្រោយបឋមសិក្សា សិស្សជាធម្មតាបញ្ចប់សញ្ញាបត្របឋមសិក្សានិងបន្ទាប់មកសញ្ញាបត្របរិញ្ញាបត្រ័រង។

មហាវិទ្យាល័យឯកជន

មហាវិទ្យាល័យឯកជនផ្តល់ជូននូវការអប់រំនិងបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ឱសថសាស្រ្ត ច្បាប់ ច្បាប់ពាណិជ្ជកម្ម និងកសិកម្ម។ និស្សិតនឹងទទួលបានគុណសម្បត្តិផ្នែកវិជ្ជាជីវៈ កំរិតវិញ្ញាបនបត្រ ឬសញ្ញាបត្រ។

សាកលវិទ្យាល័យអៀរឡង់ផ្តល់ជូននិស្សិតអន្ដរជាតិនូវកម្មវិធីភាសាអង់គ្លេសដើម្បីជួយបង្កើនជំនាញភាសារបស់ពួកគេ។ តម្រូវការអប្បបរមាជាទូទៅគឺស្មើទៅនឹង IELTS ៥ ។

ថ្នាក់បរិញ្ញាបត្រ

អ្នកអាចសិក្សាមុខវិជ្ជាទូទៅក្នុងកម្រិតបរិញ្ញាបត្រ ហើយជាទូទៅ វាត្រូវការចំណាយពេលពី ៣ ទៅ ៤ ឆ្នាំ។ នៅក្នុងវិស័យដូចជាស្ថាបត្យកម្ម វិទ្យាសាស្រ្តសត្វ និងពេទ្យធ្មេញ វាត្រូវចំណាយពេលប្រហែលប្រាំឆ្នាំ។ ដោយអាស្រ័យលើកម្មវិធីសិក្សារបស់អ្នកអ្នកអាចទទួលបានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រជាន់ខ្ពស់។

សាកលវិទ្យាល័យមួយចំនួនក៏ផ្តល់ជូននិស្សិតនូវឱកាសដើម្បីបញ្ចប់សញ្ញាបត្រដែលមានលក្ខណៈប្រកួតប្រជែងជាងកម្មវិធីកម្រិតបរិញ្ញាបត្រ។ នៅពេលនិស្សិតបានបញ្ចប់ប្រភេទសញ្ញាបត្រនេះ ពាក្យ 'Hons' ត្រូវបានបន្ថែមនៅចុងបញ្ចប់នៃចំណងជើងសញ្ញាប័ត្រ។

ថ្នាក់ឧត្តមសិក្សា

សិស្សមួយចំនួនទទួលបានសញ្ញាបត្រថ្នាក់ឧត្ដមសិក្សា ហើយថ្នាក់ឧត្ដមសិក្សានេះមានចាប់ពីកម្រិតបរិញ្ញាបត្ររងជាន់ខ្ពស់  អនុបណ្ឌិតដល់ថ្នាក់បណ្ឌិត។

កម្មវិធីសិក្សាអាចជាការបង្រៀនឬស្រាវជ្រាវ និងផ្តោតការយកចិត្តទុកដាក់ជាងនេះទៅទៀត - វិធីសាស្រ្តឯកទេសទៅនឹងវិស័យនៃការសិក្សាបើប្រៀបធៀបនឹងកម្រិតថ្នាក់បរិញ្ញា។ 

•វិញ្ញាបនបត្រថ្នាក់ឧត្តមសិក្សាជាញឹកញាប់ត្រូវបានតម្រង់ទិសដៅវិជ្ជាជីវៈនិងភ្ជាប់ដោយផ្ទាល់ទៅនឹងវិជ្ជាជីវៈជាក់លាក់។

•សញ្ញាប័ត្រអនុបណ្ឌិតជាធម្មតាមានរយៈពេលពីមួយទៅពីរឆ្នាំហើយជាទូទៅទាក់ទងនឹងវគ្គសិក្សានិងនិក្ខេបបទ។

•ការសិក្សាថ្នាក់បណ្ឌិតជាធម្មតាត្រូវចំណាយពេលបីឆ្នាំដើម្បីបញ្ចប់

តើសញ្ញាបត្រកំរិតទី ៣ គឺជាអ្វី?

សញ្ញាប័ត្រកម្រិតទីបីគឺសញ្ញាបត្រដែលទទួលបាននៅមហាវិទ្យាល័យឬសកលវិទ្យាល័យ ឬអាចហៅម្យ៉ាងវិញទៀតថាបរិញ្ញាបត្រ។

វិធីសាស្រ្តសិក្សានៅអៀរឡង់

តើខ្ញុំនឹងត្រូវបានវាយតម្លៃយ៉ាងដូចម្តេចខ្លះ?

វាអាស្រ័យលើមុខវិជ្ជាដែលអ្នកសិក្សា ប៉ុន្តែជាទូទៅអ្នកនឹងបំពេញកិច្ចការចំនួនតិចជាងមុនដោយប្រើរយៈពេលយូរជាជាងការងារតូចតាចដែលមានលក្ខណះបន្តបន្ទាប់ ។ ដើម្បីវាយតម្លៃការរីកចម្រើនរបស់សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យប្រទេសអៀរឡង់ ពួកគេត្រូវបានតម្រូវអោយចូលប្រលង ប៉ុន្ដែសព្វថ្ងៃ វគ្គសិក្សាភាគច្រើនត្រូវបានគេវាយតម្លៃលើកិច្ចការងារ។

តើខ្ញុំត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះសម្រាប់ការប្រឡង?

ជាធម្មតា សិស្ស និស្សិតធ្វើការប្រឡងនៅចុងឆមាស។ គេហៅថាការប្រឡងផ្ទាល់។ អ្នកនឹងត្រូវត្រៀមលក្ខណៈសម្រាប់ការប្រលងពេញតាមរយះការរំលឹកមេរៀន ការអាននិងការបំពេញកិច្ចការ។ អ្នកក៏អាចសុំច្បាប់ចម្លងនៃការប្រឡងកន្លងមកពីគ្រូបង្រៀនរបស់អ្នកឬបណ្ណាល័យសាកលវិទ្យាល័យដើម្បីផ្តល់ឱ្យអ្នកនូវការអនុវត្តខ្លះក្នុងការឆ្លើយសំណួរ។

ប្រសិនបើអ្នកមានអារម្មណ៍តានតឹង អ្នកអាចស្វែងរកវគ្គផ្តល់ប្រឹក្សាដោយឥតគិតថ្លៃតាមរយៈសេវាកម្មប្រឹក្សាយោបល់នៅក្នុងបរិវេណសាលា។

តើអ្វីទៅជាការលួចចម្លង?

វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីវិធីសាស្ត្រក្នុងការដកស្រង់ឯកសារ

យោងរបស់មហាវិទ្យាល័យរបស់អ្នកសម្រាប់ការបំពេញកិច្ចការ។ ការដកស្រង់ឯកសារ

យោងសំដៅទៅលើការផ្តល់ប្រភពនៃគំនិត ប្រយោគនិងឃ្លាដែលអ្នកប្រើនៅក្នុងកិច្ចការរបស់អ្នក។ ប្រសិនបើអ្នកធ្វេសប្រហែសនូវចំនុចនេះ គេហៅថាការលួចចម្លងនិងត្រូវបានចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរ។

ប្រសិនបើអ្នកបានប្រើពាក្យណាមួយរបស់អ្នកនិពន្ធណាម្នាក់ក្នុងការងាររបស់អ្នក អ្នកត្រូវតែដាក់ប្រយោគនោះនៅក្នុងសញ្ញា និងឈ្មោះអ្នកនិពន្ធ។ ដូចគ្នានេះដែរ ការបង្កើតឡើងវិញនូវគំនិតដដែលរបស់អ្នកនិពន្ធណាមួយ ឬការប្រើប្រាស់ពាក្យផ្ទាល់ខ្លួនក៏ដោយ ជាបទល្មើសធ្ងន់ធ្ងរ។

អ្នកអាចសុំការណែនាំគ្រូរបស់អ្នកប្រសិនបើអ្នកមិនប្រាកដពីចំនុចណាមួយ។

 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី