text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ហេតុអ្វីសិក្សានៅប្រទេសណូវែលហ្សេឡង់

ប្រទេសណូវែលហ្សេឡង់ផ្តល់ជូននូវការអប់រំលំដាប់ពិភពលោកនៅក្នុងបរិយាកាសល្អឥតខ្ចោះ

ប្រទេសណូវែលហ្សេឡង់មានទេសភាពផ្សេងៗច្រើនដូចជា ជួរភ្នំគ្របដណ្តប់ដោយទឹកកក រលកភ្នំភ្លើងនិង ទឹកក្តៅធម្មជាតិ ផ្ទាំងទឹកកក និងភ្នំពណ៌បៃតងជាដើម។ ដូច្នេះប្រទេសណូវែលហ្សេឡង់គឺមានភាពល្បីល្បាញទូទាំងពិភពលោកដោយសារទេសភាពដ៏ស្រស់ស្អាតរបស់ខ្លួនទាំងនោះ។ 

ប្រទេសណូវែលហ្សេឡង់គឺជាទិសដៅដ៏ល្អសម្រាប់សិស្សនិស្សិតអន្តរជាតិដោយមានផ្តល់ជូននូវប្រព័ន្ធអប់រំថ្នាក់ពិភពលោក។ គ្រប់គ្រឺះស្ថានអប់រំទាំងអស់របស់ប្រទេសនេះ គោរពតាមស្តង់ដារពិភពលោក ដែលត្រូវបានសាកល្បងនិងត្រួតពិនិត្យជាទៀងទាត់ដោយរដ្ឋាភិបាលដើម្បីធានានូវកម្រិតនៃការអប់រំដែលមានកំរិតខ្ពស់នៅគ្រប់ទីកន្លែងដែលអ្នកជ្រើសរើសចូលសិក្សា។ វាមានប្រព័ន្ធការអប់រំយ៉ាងជឿនលឿននិងដែលឆ្លើយតបនឺងតំរូវការ ដោយរួមបញ្ចូលនូវគោលការណ៍នៃការបង្រៀនលក្ខណះបែបប្រពៃណី ជាមួយនឹងការច្នៃប្រឌិតនិងបច្ចេកវិទ្យា ដែលនាំឱ្យប្រព័ន្ធអប់រំនេះត្រូវបានទទួលស្គាល់និងគោរពទូទាំងពិភពលោក។

ប្រទេសណូវែលហ្សេឡង់គឺជាសមាជិកនៃអនុសញ្ញាទទួលស្គាល់ទីក្រុងលីស្យូន (The Lisbon Recognition Convention) ដែលមានន័យថាវិញ្ញាបនប័ត្រ បរិញ្ញាប័ត្រ និងសញ្ញាប័ត្ររបស់ប្រទេសនេះ ត្រូវបានគេទទួលស្គាល់នៅក្នុងប្រទេសដែលជាសមាជិកទាំង ៥០ ប្រទេស។

ចំណាត់ថ្នាក់ជាសាកលលោក

ដោយមានជម្រើសជាច្រើនសំរាប់អោយធ្វើការជ្រើសរើស ការជ្រើសរើសវគ្គសិក្សាអោយបានត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏លំបាកសម្រាប់សិស្ស និស្សិតទាំងអស់។ ដោយចាត់ទុកថាសិស្សនិសិ្សត វគ្គសិក្សា និងសាកលវិទ្យាល័យនីមួយៗគឺខុសគ្នា វាគឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលចាំបាច់ត្រូវធ្វើអោយបានត្រឺមត្រូវ ដោយសារការសិក្សាស្រាវជ្រាវបានបង្ហាញថាការរៀបចំវគ្គសិក្សាដើរតួយ៉ាងសំខាន់នៅក្នុងការបំពេញនូវចំណង់ចំណូលចិត្តរបស់សិស្ស និស្សិតអន្ដរជាតិ។

ចំណាត់ថ្នាក់របស់សាកលវិទ្យាល័យនីមួយៗ គឺជាវិធីដ៏ល្អមួយដើម្បីជួយប្រៀបធៀបការអនុវត្តរបស់សាកលវិទ្យាល័យនោះជាមួយសាកលវិទ្យាល័យផ្សេងៗទៀត ។ សំណាងល្អ មហាវិទ្យាល័យណូវែលហ្សេឡង់ទាំង ៨ ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យ QS (QS World University Rankings) ក្នុងឆ្នាំ ២០១៥-២០១៦ ដែលជារឿងគួរអោយស្ងោចសសើរសម្រាប់ប្រទេសដែលមានប្រជាជនក្រោម ៥ លាននាក់មួយនេះ!

គុណសម្បត្តិការងារដ៏ល្អ

ប្រទេសណូវែលហ្សេឡង់ ផ្តល់នូវគុណសម្បត្តិការងារដ៏ល្អជាច្រើនសម្រាប់សិស្ស និស្សិតអន្តរជាតិ ក្នុងនោះរួមទាំងសមត្ថភាពក្នុងការធ្វើការពេញម៉ោងក្នុងអំឡុងពេលថ្ងៃបុណ្យ និងជម្រើសក្នុងការស្នើសុំប័ណ្ណការងារសម្រាប់រយៈពេល ៥ ខែដើម្បីទទួលបានពិន្ទុសម្រាប់ការស្នើសុំការស្នាក់នៅ។

 

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី