text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ប្រព័ន្ធអប់រំនៅចក្រភពអង់គ្លេស

ដោយមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិ ប្រព័ន្ធអប់រំនៅចក្រភពអង់គ្លេស ផ្តល់ជូននូវស្តង់ដាដ៏ល្អឥតខ្ចោះដូចជា ជំនាញភាសាអង់គ្លេសដែលមានភាពទូលំទូលាយ ថ្នាក់ត្រៀមចូលសិក្សាគ្រប់កម្រិត កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងគ្រឿងបរិក្ខាបង្រៀនដ៏អស្ចារ្យជាច្រើនទៀត។

គ្រិះស្ថានអប់រំភាសាអង់គ្លេសនិងគ្រិះស្ថានអប់រំថ្នាក់ត្រៀមចូលសិក្សាថ្នាក់បរិញ្ញាបត្រ៖ ផ្តល់ជូននូវឱកាសសម្រាប់សិស្សនិស្សិតក្នុងការរៀបចំខ្លួន មុនពេលពួកគេចូលសិក្សានៅសាកលវិទ្យាល័យតាមរយៈ វគ្គសិក្សាភាសាអង់គ្លេស ឫវគ្គសិក្សាជាមូលដ្ឋានគ្រឹះជាដើម។ កម្មវិធីសិក្សាទាំងអស់នេះ គឺអាចជួយអោយអ្នកអាចចូលរៀននៅសាកលវិទ្យាល័យដែលអ្នកពេញចត្តិ ឬអាចជួយអោយអ្នកអាចត្រៀមរួចជាស្រេចសម្រាប់ការចូលសិក្សាថ្នាក់សាកលវិទ្យាល័យនៅចក្រភពអង់គ្លេស។  លើសពីនេះទៅទៀត គ្រឹះស្ថានអប់រំភាសាអង់គ្លេស ក៏ផ្តល់ជូននូវវគ្គសិក្សាលក្ខណៈបុគ្គលបន្ថែមសម្រាប់សិស្ស និស្សិតដែលចង់បង្កើនសមត្ថភាពភាសាអង់គ្លេសពួកគេ សម្រាប់ហេតុផលផ្ទាល់ខ្លួន សម្រាប់ការសិក្សា ឬសម្រាប់ការធ្វើអាជីវកម្ម។

សញ្ញាបត្រថ្នាក់បរិញ្ញាប័ត្រ នៅចក្រភពអង់គ្លេស មានសារៈសំខាន់សម្រាប់អ្នកមានអាជីពកម្រិតខ្ពស់ជាច្រើន ហើយជាទូទៅគេត្រូវសិក្សារយៈពេលជាង ៣ ឆ្នាំនៅប្រទេសអង់គ្លេស ឬទីក្រុងវ៉េល ឬក៏សិក្សារយៈពេលបួនឆ្នាំនៅស្កុតឡេន។ ភាគច្រើនការបង្រៀនថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យមួយទៅសាកលវិទ្យាល័យមួយទៀត  មានរបៀបការបង្រៀនខុសប្លែកគ្នា ប៉ុន្តែជាទូទៅត្រូវបានធ្វើឡើងនៅក្នុងការបង្រៀនក្រុមធំៗ និងការបង្រៀនជាក្រុមខ្នាតតូច។

សញ្ញាប័ត្រថ្នាក់ក្រោយឧត្តមសិក្សា នៅចក្រភពអង់គ្លេស ថ្នាក់ក្រោយឧត្តមសិក្សាអាចមានទម្រង់ជាការសិក្សាស្រាវជ្រាវ ឬផ្តោតទៅលើជំនាញឧស្សាហកម្មណាមួយដែលអ្នកចង់ធ្វើការបន្ទាប់ពីបញ្ចប់ការសិក្សតែម្តង។ ជាទូទៅ អ្នកត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូលដើម្បីអាចចូលសិក្សាថ្នាក់ក្រោយឧត្តមសិក្សាបាន។

ថ្នាក់សិក្សាក្រោយឧត្តមសិក្សាមានពីរប្រភេទដូចខាងក្រោម៖

  • ថ្នាក់ក្រោយឧត្តមសិក្សាដោយការទទួលបានការបង្រៀនច្រើនដោយសាស្ត្រាចារ្យមានរយៈពេលជាធម្មតាមួយឆ្នាំ។
  • ថ្នាក់ក្រោយឧត្តមសិក្សាដែលការសិក្សាធ្វើឡើងតាមរយៈការស្រាវជ្រាវច្រើន (ដូចជា PhD ជាដើម) អាចមានរយៈពេល ៣ ឆ្នាំឬច្រើនជាងនេះ។

 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី