តាមរយៈការសិក្សានៅចក្រភពអង់គ្លេស អ្នកនឹងមានឱកាសដើម្បីអភិវឌ្ឍជំនាញនៅកន្លែងការងារសំខាន់ៗនិងសមត្ថភាពរបស់អ្នកក្នុងការគិតដោយឯករាជ្យដែលនឹងបង្កើនឱកាសការងារនាពេលអនាគត។
ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាភាសផ្លូវការនៅក្នុងវិស័យអជីវកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តាមរយៈការសិក្សា និងការរស់នៅក្នុងចក្រភពអង់គ្លេស ដែលជាប្រទេសដើមកំណើតរបស់ភាសាអង់គ្លេស អ្នកនឹងអាចមានឱកាសក្នុងការប្រើភាសា និង បង្កើនជំនាញក្នុងការទំនាក់ទំនងរបស់អ្នក (ជាការពិតវាត្រូវការការអនុវត្តនិងការខិតខំប្រឹងប្រែងរបស់អ្នក)!
ស្ថាប័នផ្នែកជាច្រើននិង និយោជកអាចត្រូវការភស្តុតាងបញ្ជាក់កម្រិតភាសាអង់គ្លេសរបស់អ្នក។ ក្នុងនាមជាសហស្ថាបនិកនៃ IELTS (ប្រព័ន្ធធ្វើតេស្តភាសាអង់គ្លេសអន្តរជាតិ) ដែលមានមោទនភាពបំផុត IDP Education គឺជាមជ្ឈមណ្ឌលប្រឡងតេស្តផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយនឹងអាចជួយអ្នកក្នុងការស្វែងរកមជ្ឈមណ្ឌលធ្វើតេស្តដែលងាយស្រួលបំផុតសំរាប់អ្នក។
អំឡុងពេលនៃការសិក្សារបស់អ្នក
អ្នកអាចធ្វើការក្រៅម៉ោង ធ្វើការស្ម័គ្រចិត្ត ឬបំពេញការងារផ្សេងៗ ឬចុះឈ្មោះសិក្សាវគ្តសិក្សាខ្លីៗផ្សេងៗ ក្នុងអំឡុងពេលដែល អ្នករស់នៅក្នុងចក្រភពអង់គ្លេស ដែលទាំងអស់នេះគឺជាបទពិសោធន៍ការងារដែលមានប្រយោជន៍ដែលអាចផ្តល់នូវគ្រឹះសម្រាបប្រវត្តិរូបសង្ខេបរបស់អ្នកនាពេលអនាគត។
សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនៅក្នុងចក្រភពអង់គ្លេសភាគច្រើនមានមជ្ឈមណ្ឌលស្វែងរកការងារផ្ទាល់ខ្លួន ដែលខិតខំប្រឹងប្រែងផ្តល់ដំបូន្មានដល់សិស្សនិសិ្សតអំពីគ្រប់ទិដ្ឋភាពទាំងអស់នៃការស្វែងរកការងារក្នុងកំឡុងពេលនិងក្រោយការសិក្សារបស់សិស្សនិស្សិត។
ការធ្វើការបន្ទាប់ពីបញ្ចប់ការសិក្សា
ប្រសិនបើអ្នកចង់ស្នាក់នៅ និងធ្វើការនៅចក្រភពអង់គ្លេសបន្ទាប់ពីអ្នកបញ្ចប់ការសិក្សា អ្នកចាំបាច់ត្រូវទទួលបានទិដ្ឋាការថ្មីជាមុនឬដាក់ពាក្យសុំទិដ្ឋាការថ្មីជាចាំបាច់។
ទិដ្ឋាការរួមចំនួនបីដែលសិស្ស និស្សិតអន្ដរជាតិអាចដាក់ពាក្យសុំបានគឺកម្រិតទី ១ (សហគ្រិនបញ្ចប់ការសិក្សា) កម្រិតទី ២ (ទូទៅ) និងកម្រិតទី ៥ (អ្នកធ្វើការបណ្តោះអាសន្ន) ។ អ្នកស្វែងយល់បន្ថែមថាតើអ្នកមានសិទ្ធិទទួលបានទិដ្ឋាការមួយក្នុងចំណោមទិដ្ឋាការទាំងនេះនិងរបៀបដាក់ពាក្យសុំទិដ្ឋាការនីមួយៗ នៅលើ គេហទំព័ររបស់រដ្ឋាភិបាលអង់គ្លេស។