text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ទស្សនវិស័យការងារ

នៅសហរដ្ឋអាមេរិក ក៏មានជម្រើសក្នុងការធ្វើការក្រៅម៉ោងនៅក្នុងបរិវេណសាលាក្នុងកំឡុងពេលសិក្សាដំបូងរបស់អ្នក។ អ្នកក៏អាចស្វែងរកឱកាសសម្រាប់ការឧបត្ថម្ភបន្ថែមបន្ទាប់ពីការសិក្សារបស់អ្នកបានដែរ។

សិស្សនិស្សិតអន្ដរជាតិនៅសហរដ្ឋអាមេរិចអាចធ្វើការងារនៅក្នុងសាលាបានរហូតដល់ ២០ ម៉ោងក្នុងមួយសប្តាហ៍។ មានសិស្សនិស្សិតជាច្រើនយល់ឃើញថា វាជាការដែលរឹតតែល្អក្នុងការចំណាយពេលចុះកម្មសិក្សា ឬការអនុវត្តការងារជាក់ស្តែងដែលអនុញ្ញាតឱ្យពួកគេធ្វើការដើម្បីទទួលបានក្រេឌីតការសិក្សាក្នុងការងារដែលទាក់ទងនឹងមុខជំនាញ។ ស្ទើរតែគ្រប់សាកលវិទ្យាល័យទាំងអស់ទោះបីមិនស្ថិតនៅក្នុងទីប្រជុំជនក៏ដោយគឺមានបុគ្គលិកដែលខិតខំប្រឹងប្រែងជួយសិស្សនិសិ្សតឱ្យទទួលបានការចុះកម្មសិក្សា។ សាកលវិទ្យាល័យទាំងអស់របស់សហរដ្ឋអាមេរិកក៏ផ្តល់ជូននូវសកម្មភាពក្រៅកម្មវិធីសិក្សាដែលផ្តល់នូវបទពិសោធការងារពិតប្រាកដផងដែរ។ 

ជម្រើសមួយទៀតដែលល្អសម្រាប់សិស្សនិស្សិត ផងដែរនោះគឺការបង្កើនបទពិសោធន៍នៃការសិក្សារបស់ពួកគេតាមរយៈការសិក្សាក្នុងឆមាស ឬការសិក្សាក្រៅប្រទេសនៅរដូវក្តៅ និងកម្មវិធីផ្លាស់ប្តូរការសិក្សាដែលផ្តល់ដោយសាកលវិទ្យាល័យដៃគូរជាច្រើនក៏ដូចជាស្ថាប័នខាងក្រៅដែលផ្តល់ការសិក្សានៅក្រៅប្រទេសដ៏ទៃទៀត។ បន្ទាប់ពីបញ្ចប់ការសិក្សាហើយ សិស្សនិស្សិតដែលមានទិដ្ឋាការ F-១ អាចដាក់ពាក្យចូលរៀន "វគ្គបណ្តុះបណ្តាលក្នុងការបង្កើនបទពិសោធន៍" ឬហៅកាត់ថា OPT ដែលអនុញ្ញាតឱ្យពួកគេធ្វើការតាមជំនាញដែលពួកគេបានជ្រើសរើសក្នុងរយៈពេលពី ១២ ទៅ ២៤ ខែបន្ទាប់ពីបញ្ចប់ការសិក្សា។ 

ក្រុមហ៊ុនមួយចំនួនអាចឧបត្ថម្ភសិស្សនិស្សិតសម្រាប់ទិដ្ឋាការសំរាប់បុគ្គលិកបណ្តោះអាសន្ន H១-B ដែលអនុញ្ញាតឱ្យពួកគេបន្តរស់នៅសហរដ្ឋអាមេរិចដរាបណាពួកគេធ្វើការឱ្យក្រុមហ៊ុននោះ។ គ្រិះស្ថានអប់រំអាមេរិកភាគច្រើនមាននាយកដ្ឋានសេវាកម្មការងារដែលមានបុគ្គលិកជំនាញផ្តោតសំខាន់លើការជួយសិស្សនិស្សិតសេរសេរប្រវត្តិរូបធ្វើការ / CV  បង្រៀនជំនាញសម្ភាសន៍ការងារ និងការស្វែងរកឱកាសការងារផ្សេងទៀត។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី