text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ហេតុអ្វីសិក្សានៅសហរដ្ឋអាមេរិក?

ទិសដៅសិស្សនិស្សិតអន្តរជាតិដែលពេញនិយមបំផុតលើពិភពលោក

មានសិស្សនិស្សិតអន្ដរជាតិកាន់តែច្រើនឡើងៗបានទៅសិក្សានៅសហរដ្ឋអាមេរិកដែលលើសពីប្រទេសដទៃទៀតក្នុងពិភពលោក។ បច្ចុប្បន្នចំនួនសិស្សនិស្សិតមានដល់ទៅជាង ៧៥០០០០ នាក់។ តោះ ចូរមើលពីមូលហេតុមួយចំនួនដែលពួកគេទៅ។

សាកលវិទ្យាល័យដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុតនៅលើពិភពលោក

សហរដ្ឋអាមេរិកមានប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាដែលមានគុណភាពខ្ពស់។ សហរដ្ឋអាមេរិកមានសាកលវិទ្យាល័យកំពូលៗ ចំនួន ៧ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០ នៅលើពិភពលោក។ នេះយោងទៅតាមតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យឆ្នាំ ២០១៣/២០១៤ (Times Higher Education World University)។ បើតាមពិតទៅមានសាកលវិទ្យាល័យកំពូលចំនួន ៧៦ ក្នុងចំណោម ២០០ ដែលមាននៅសហរដ្ឋអាមេរិក។

ភាពសម្បូរបែបនៃភូមិសាស្ត្រ វប្បធម៌ និងស្ថាប័នអប់រំ

ដោយប្រទេសអាមេរិកមានទំហំធំ ហើយនិងមានចំនួនស្ថាប័នអប់រំធំៗ ជាច្រើនទៀតនោះ គឺវាមានភាពល្អឥតខ្ចោះតែម្តងសម្រាប់សិស្សនិស្សិតទាំងអស់។ បរិវេណសាលាធំទូលាយធ្វើឲ្យសិស្សមានអារម្មណ៍ដូចជាបានរស់នៅក្នុងទីក្រុង ហើយបរិវេណសាលាតូចផ្តល់ភាពជិតស្និទ្ធ និងធ្វើឲ្យសិស្សនិស្សិតមានអារម្មណ៍ដូចបានរស់នៅប្រមូលផ្តុំមិត្តភក្តិជិតស្និទ្ធ។ កោះតំបន់ត្រូពិក វាលខ្សាច់ វាលទំនាបមានធ្លាក់ព្រិល ឧទ្យាន Grand Canyon រដ្ឋកាលីហ្វញ៉ា និងទីក្រុងញូវយ៉ក។ សហរដ្ឋអាមេរិកតែងតែមានអ្វីមួយដែលល្អប្លែកសម្រាប់អ្នកសិក្សាគ្រប់រូប។

ជីវិតរស់នៅក្នុងបរិវេណសាលា

ការរស់នៅក្នុងបរិវេណសាលារៀននៅសហរដ្ឋអាមេរិកអាចផ្តល់ដល់អ្នកនូវឱកាសបង្កើនបទពិសោធន៍អប់រំនិងឱកាសជួបមិត្តភក្តិថ្មីជាច្រើន។ ឬក៏អ្នកអាចជ្រើសរើសរស់នៅក្រៅបរិវេណសាលាបានដែរ។ សាកលវិទ្យាល័យអាមេរិកផ្តល់នូវជម្រើសដ៏ទូលំទូលាយសម្រាប់សកម្មភាពសិក្សា វប្បធម៌ និងកីឡា។សាលារបស់អ្នកក៏ មានក្រុមកីឡាជាច្រើនផ្សេងទៀតនៅសាកលវិទ្យាល័យ ក្រៅពីការមានសហព័ន្ធ និងក្លឹបថ្នាក់តំបន់ ឬជាតិសាសន៍ជាដើម។

ជំហានបន្ទាប់

What's it like to study in USA?
 
 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី