ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

ការងារ 10 ដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសកាណាដាឥឡូវនេះ

ប្រទេសកាណាដាគឺជាប្រទេសដែលសម្បូរទៅដោយភាពរីករាយ និងប្រជាប្រិយភាពក្នុងចំណោមនិស្សិតអន្តរជាតិជាច្រើន ព្រមទាំងពោរពេញទៅដោយឱកាសសិក្សា និងការងារជាច្រើនផ្សេងទៀត។

វាក៏ជាប្រទេសគំរូរដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាសម្រេចគោលដៅអាជីពរបស់ពួកគេ ជាពិសេសក្រោយពេលបញ្ចប់ការសិក្សា នៅពេលនិស្សិតចាប់ផ្តើមស្វែងរកការងារដែលអាចផ្តល់ប្រាក់ខែខ្ពស់ និងទទួលបានបទពិសោធន៍ក្នុងពេលតែមួយ។

ខាងក្រោមនេះ យើងបានប្រមូលផ្តុំនូវការងារដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសកាណាដា និងកំរិតសិក្សាដែលអ្នកត្រូវការដើម្បីចាប់យកអាជីពនោះ។

តើការងារណាដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅកាណាដា?

ការងារដែលមានប្រាក់ខែខ្ពស់បំផុតជាច្រើននៅក្នុងប្រទេសកាណាដា ទាមទារកម្រិតអប់រំជាក់លាក់ ក៏ដូចជាចំណេះដឹងស៊ីជម្រៅនៃវិស័យនោះដែរ។
សូមចងចាំថា តួនាទីដែលល្អសាកសមសម្រាប់អ្នកគឺ តួនាទីមួយដែលអនុញ្ញាតឱ្យអ្នកប្រើ និងពង្រីកជំនាញរបស់អ្នក។

១- អ្នកគ្រប់គ្រងហិរញ្ញវត្ថុ - ៩៦,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ៖ សញ្ញាប័ត្រហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឬសេដ្ឋកិច្ច

អ្នកគ្រប់គ្រងហិរញ្ញវត្ថុ គឺជាអ្នកជំនាញដែលទទួលខុសត្រូវចំពោះកំណើនហិរញ្ញវត្ថុ និងភាពថិតថេររបស់អាជីវកម្ម។
បុគ្គលទាំងនេះធ្វើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមដទៃ ដឹកនាំសកម្មភាពវិនិយោគសំខាន់ៗ និងអនុវត្តយុទ្ធសាស្ត្រដើម្បីភាពជោគជ័យផ្នែកហិរញ្ញវត្ថុរយៈពេលវែង។

២. អ្នកស្ថិតិ ឬអ្នកវិភាគ - ៨៧,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - សញ្ញាប័ត្រគណិតវិទ្យាឬស្ថិតិ

អ្នកស្ថិតិ ឬអ្នកវិភាគគឺជាអ្នកជំនាញខាងលេខ។ អ្នកជំនាញទាំងនេះវិភាគពីផលវិបាកផ្នែកហិរញ្ញវត្ថុនៃហានិភ័យដែលអាជីវកម្មត្រូវជួបដើម្បីទ្រទ្រង់ដល់ការរីកចម្រើន និងការអភិវឌ្ឍន៍ ។
អ្នកវិភាគត្រូវប្រើទាំងគណិតវិទ្យា ទ្រឹស្តីហិរញ្ញវត្ថុ និងស្ថិតិ ដើម្បីព្យាករណ៍ពីលទ្ធផលនៃព្រឹត្តិការណ៍នាពេលអនាគតរបស់ក្រុមហ៊ុន។

៣. អ្នកគ្រប់គ្រងផ្នែកវិស្វកម្ម - ១០៦,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - បរិញ្ញាប័ត្រ ឬអនុបណ្ឌិតផ្នែកវិស្វកម្ម

អ្នកគ្រប់គ្រងផ្នែកវិស្វកម្ម គឺលើសពីវិស្វករធម្មតា។ អ្នកជំនាញទាំងនេះទទួលខុសត្រូវចំពោះការរៀបចំផែនការ និងដឹកនាំការងារវិស្វកម្មសំខាន់ៗនៅក្នុងក្រុមការងារ។ ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកវិស្វកម្ម អ្នកត្រូវចំណាយពេលខ្លះក្នុងការត្រួតពិនិត្យ និងណែនាំបុគ្គលិកនៅក្នុងក្រុមហ៊ុនវិស្វកម្ម ឬស្ថាបត្យកម្ម។

>4. ទន្ដពេទ្យ - ២០០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - សញ្ញាប័ត្រទន្តសាស្ត្រ

ទន្តពេទ្យគឺជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលមានឯកទេសខាងធ្មេញ និងអញ្ចាញធ្មេញ។ អ្នកជំនាញទាំងនេះមានទំនួលខុសត្រូវក្នុងការការពារ និងគាំទ្រដល់ការលូតលាស់ប្រកបដោយសុខភាពល្អ និងការថែរក្សាធ្មេញពេញមួយជីវិតរបស់មនុស្ស។ ពួកគេអាចធ្វើការទាំងនៅក្នុងពេទ្យរបស់រដ្ឋាភិបាល ឬកន្លែងឯកជនផ្ទាល់ខ្លួន។

5. មេធាវី - ១៤០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - សញ្ញាប័ត្រច្បាប់

មេធាវី គឺជាមនុស្សដែលអ្នកត្រូវការនៅពេលអ្នកមានកំហុសលើពន្ធ ពេលអ្នកត្រូវការជំនួយដើម្បីបញ្ចប់ការលែងលះ ឬពេលអ្នកចង់ប្តឹងនរណាម្នាក់ដែលបានប្រព្រឹត្តខុសចំពោះអ្នក។ មេធាវីមានទំរង់ខុសៗគ្នាជាច្រើន ដោយអ្នកខ្លះចាប់យកជំនាញពិសេសណាមួយ ដូចជាច្បាប់បុគ្គល ឬច្បាប់គ្រួសារ។

៦. អ្នកគ្រប់គ្រងការស្រាវជ្រាវ - ១០០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - បរិញ្ញាប័ត្រ ឬអនុបណ្ឌិតក្នុងជំនាញរបស់អ្នក ដូចជាវិទ្យាសាស្ត្រ ឬស្ថាបត្យកម្ម

អ្នកគ្រប់គ្រងការស្រាវជ្រាវ គឺជាអ្នកជំនាញដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងអ្វីៗដូចជា ការពិសោធន៍វិទ្យាសាស្ត្រ ឬការស្រាវជ្រាវស៊ីជម្រៅ។ អ្នកជំនាញទាំងនេះវិភាគលទ្ធផលនៃការសិក្សា និងផ្តល់នូវដំបូន្មានសម្រាប់អនុវត្ត ដោយផ្អែកលើអ្វីដែលពួកគេបានរៀន។

៧. វិស្វករអេឡិចត្រូនិក - ៩០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - បរិញ្ញាប័ត្រ ឬអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី

វិស្វករអេឡិចត្រូនិក គឺជាវិស្វករដែលផ្តោតលើប្រព័ន្ធអេឡិចត្រូនិក។ អ្នកទាំងនេះអាចដោះស្រាយបញ្ហាជាមួយគ្រឿងអគ្គិសនី ឧបករណ៍តេស្ត ហើយថែមទាំងជួយកែលម្អរបៀបដែលសង្គមប្រើប្រាស់អគ្គិសនីផងដែរ។

>៨. អ្នកគ្រប់គ្រងសេវាសុខភាព និងសហគមន៍ - ១១០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - បរិញ្ញាប័ត្រ ឬអនុបណ្ឌិតផ្នែកសេវាកម្មសង្គម គោលនយោបាយសាធារណៈ និងសុខភាព

អ្នកគ្រប់គ្រងសេវាសុខភាព និងសហគមន៍ គឺជាអ្នកដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រ និងវិជ្ជាជីវៈនៃសេវាសុខភាពសហគមន៍ និងមន្ទីរពេទ្យ។ ពួកគេក៏គាំទ្រដល់មន្ទីរពេទ្យទូទៅផងដែរ។

៩. ពេទ្យចិត្តសាស្រ្ត - ១៦០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតផ្នែកចិត្តវិទ្យា

ពេទ្យចិត្តសាស្រ្ត គឺជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផ្តោតលើចិត្តគំនិតមនុស្ស និងរបៀបដែលវាដំណើរការ។ ពួកគេអាចជួយអ្នកជំងឺ លើជំងឺផ្លូវចិត្តដូចជា PTSD ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។

១០. វិស្វករអវកាស - ១១០,០០០ ដុល្លារក្នុងមួយឆ្នាំ

សញ្ញាប័ត្រដែលត្រូវការ - សញ្ញាប័ត្រវិស្វកម្មអវកាស

ចុងក្រោយ វិស្វករអវកាសគឺជា វិស្វករដែលធ្វើការលើគ្រឿងបន្លាស់ និងម៉ាស៊ីននៅក្នុងឧស្សាហកម្មអវកាស។ អ្នកជំនាញទាំងនេះរចនាយន្តហោះ ផ្កាយរណប មីស៊ីល យានអវកាសនិងអ្វីៗជាច្រើនទៀត ដោយផ្លាស់ប្តូររបៀបដែលយើងរុករកនៅក្នុងលំហ។

ទទួលយកការងារដែលមានប្រាក់ខែខ្ពស់បំផុតនៅកាណាដា

ត្រៀមខ្លួនដើម្បីសិក្សាវគ្គពិសេស ដើម្បីចាប់យកអាជីពក្នុងក្តីស្រមៃរបស់អ្នកហើយឬនៅ?

នៅ IDP យើងនៅទីនេះដើម្បីជួយអ្នក។ អ្នកជំនាញប្រឹក្សាសិក្សានៅបរទេសដ៏រួសរាយរាក់ទាក់របស់យើងទាំងអស់ នឹងណែនាំអ្នកពីដំណើរការទាំងមូល - ចាប់ពីការស្វែងរកមុខវិជ្ជា រហូតដល់ការដាក់ពាក្យសុំទិដ្ឋាការ។

ធ្វើការណាត់ជួបដោយឥតគិតថ្លៃ ហើយចាប់ផ្តើមដំណើរផ្សងព្រេងរបស់អ្នកនៅថ្ងៃនេះ។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?