ប្រធានបទគ្របដណ្តប់
- Published: 19 April 2024
ពាក្យចចាមអារាមទាំង ៩ អំពីវិញ្ញាសារនិយាយក្នុងការប្រលង IELTS
ការប្រលង IELTS គឺជាផ្នែកសំខាន់មួយនៃការដាក់ពាក្យទៅសិក្សានៅសាកលវិទ្យាល័យនៅក្រៅប្រទេស ក៏ដូចជាការដាក់ពាក្យសុំទិដ្ឋាការការងារដើម្បីទៅកាន់ប្រទេសដែលនិយាយភាសាអង់គ្លេសជាច្រើន រួមទាំងប្រទេសអូស្ត្រាលី និងអង់គ្លេស។
ការប្រលងនិយាយ គឺជាផ្នែកសំខាន់មួយនៃការប្រលង IELTS ហើយបើធ្វើបានល្អក្នុងផ្នែកនេះ អ្នកនឹងអាចទទួលបានពិន្ទុរួមល្អ និងទទួលបានពិន្ទុដែលត្រូវការ ដើម្បីចូលរៀនវគ្គសិក្សាក្នុងក្ដីសុបិនរបស់អ្នក។
វាជារឿងធម្មតាទេដែលមានការបារម្ភពេលត្រៀមខ្លួនសម្រាប់ការប្រលងនិយាយ ប៉ុន្តែអ្នកមិនគួរយល់ខុសពីការប្រលងនេះទេ ជាពិសេសពេលបានលឺពីបទពិសោធន៍របស់អ្នកដទៃ និងពាក្យចចាមអារាមផ្សេងៗ!
នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបកស្រាយអំពីរឿងមិនពិត និងការយល់ខុសចំនួន ៩ នៃវិញ្ញាសារនិយាយក្នុងការប្រលង IELTS ដើម្បីឱ្យអ្នកមានទំនុកចិត្តឡើងវិញ។
ពាក្យចចាមអារាមទាំង ៩ នៃវិញ្ញាសារនិយាយក្នុងការប្រលង IELTS ដែលអ្នកមិនគួរជឿ
១. ចាំបាច់ត្រូវបញ្ចេញសម្លេង ឬប្រើពាក្យស្លោកឲ្យដូចជនជាតិដើម ដើម្បីទទួលបានពិន្ទុខ្ពស់
បើអ្នកមានការបញ្ចេញសម្លេងធម្មតា អ្នកមិនចាំបាច់ខ្លាចគេដកពិន្ទុទេ។
អ្នកដាក់ពិន្ទុមិនតម្រូវឲ្យអ្នកឲ្យបញ្ចេញសំឡេងឲ្យដូចពួកគាត់ទេ។ ការបញ្ចេញសម្លេង ឬពាក្យស្លោករបស់អ្នកមិនមែនជាចំណុចដែលគេវាយតម្លៃ ហើយក៏មិនប៉ះពាល់ដល់ពិន្ទុរបស់អ្នកដែរ។
ផ្ទុយមកវិញ អ្នកគួរតែយកចិត្តទុកដាក់លើអ្វីដែលគេវាយតម្លៃ - ការបញ្ចេញសំឡេងរបស់ពាក្យ ការប្រើប្រាស់វេយ្យាករណ៍ ភាពស្ទាត់ជំនាញ និងភាពត្រឹមត្រូវក្នុងការសន្ទនា។
វិធីអនុវត្តដែលល្អគឺ អានឱ្យឮៗ ដើម្បីពង្រឹងរបៀបនិយាយ និងអនុវត្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ឬគ្រូបង្រៀនតាមអ៊ីនធឺណិត ដើម្បីបានដឹងថាតើគេអាចយល់អ្នកបានដែរឬទេ និងថាតើគំនិតរបស់អ្នកល្អដែរឬទេ។
២. ការប្រលងនិយាយ គឺងាយស្រួលនឹងយកពិន្ទុ
ត្រឹមត្រូវហើយ ការប្រលងនិយាយគឺជាការប្រើពាក្យសំដីទាំងអស់ ហើយអ្នកមិនចាំបាច់សរសេរអ្វីឡើយ ទោះជាយ៉ាងណាក៏ដោយ ផ្នែកទាំងអស់នៃការប្រលង IELTS មានភាពលំបាករបស់វាដែលទាមទារឲ្យអនុវត្តច្រើន។
អាស្រ័យលើចំណូលចិត្ត និងស្ថានភាពរបស់អ្នក អ្នកប្រហែលជាយល់ថាការប្រលងនិយាយងាយស្រួល ប៉ុន្តែការវាយតម្លៃគឺលើសពីការសន្ទនាធម្មតា។
អ្នកត្រូវពិភាក្សាអំពីផ្នត់គំនិត និងបញ្ហាស៊ីជម្រៅ និយាយអំពីខ្លួនអ្នក ក៏ដូចជាត្រូវប្រាកដថាគំនិត និងការនិយាយរបស់អ្នកមានភាពត្រឹមត្រូវជាមួយនឹងរបៀបនិយាយល្អ។
៣. ខ្ញុំត្រូវតែយល់ស្របនឹងការយល់ឃើញរបស់អ្នកដាក់ពិន្ទុ
ការសន្ទនាមិនមានន័យថា អ្នកត្រូវតែយល់ស្របនឹងមតិ ឬការលើកឡើងរបស់អ្នកដាក់ពិន្ទុទេ ជាពិសេសប្រសិនបើអ្នកមិនជឿដូចពួកគេ។
អ្នកមិនត្រូវបានគេវាយតម្លៃថា គំនិតរបស់អ្នកដូចពួកគេឬអត់នោះទេ។ វាគឺការសន្ទនាដោយរលូន ជាមួយនឹងវេយ្យាករណ៍ល្អ ការបញ្ចេញសំឡេងរបស់ពាក្យល្អ និងភាពត្រឹមត្រូវ។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងគំនិត ឬការលើកឡើងរបស់ពួកគេទេ វិធីល្អមួយគឺ ទទួលយកអ្វីដែលពួកគេនិយាយ ហើយបន្ទាប់មកបង្ហាញពីគំនិតរបស់អ្នក។
៤. ខ្ញុំគួរតែសួរសំណួរផ្ទាល់ខ្លួនរបស់អ្នកដាក់ពិន្ទុ
ការសន្ទនាមិនតម្រូវឱ្យអ្នកសួរសំណួរទាក់ទងនឹងជីវិតឯកជនរបស់ពួកគេនោះទេ។
ផ្ទុយមកវិញ អ្នកគួរផ្តោតលើប្រធានបទពិភាក្សាដែលគេផ្តល់ឱ្យ ហើយនិយាយបន្ថែមអំពីខ្លួនអ្នកជុំវិញប្រធានបទផ្សេងៗដូចជាផ្ទះ គ្រួសារ ការសិក្សា និងចំណាប់អារម្មណ៍របស់អ្នក។
៥. ការប្រលងនិយាយមានរយៈពេលត្រឹមតែ១១ នាទីប៉ុណ្ណោះ
រយៈពេលនៃការប្រលង IELTS មានរយៈពេលពី ១១ ទៅ ១៤ នាទី។
បើអ្នកបារម្ភថាអ្នកធ្វើការប្រលងរយៈពេលខ្លីជាង ឬយូរជាងរយៈពេលជាមធ្យម វាមិនមានន័យថាអ្នកនឹងបានពិន្ទុទាបជាង ឬខ្ពស់ជាងនេះទេ។
គេមិនវាយតម្លៃលើរយៈពេលដែលអ្នកប្រលងនោះទេ។
៦. ភាពគួរសម និងស្លូតបូត នឹងជួយឱ្យខ្ញុំទទួលបានពិន្ទុច្រើន
ការមានសុជីវធម៌ សុភាពរាបសារ និងការញញឹមគួរតែជាអាកប្បកិរិយាទូទៅនៅពេលសន្ទនាជាមួយនរណាម្នាក់។
វាជួយឲ្យអន្តរកម្មឆ្ពោះទៅមុខ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាចំណុចដែលគេវាយតម្លៃនោះទេ។ អ្នកមិនចាំបាច់គួរសមពេកទេ ប៉ុន្តែត្រូវផ្តោតលើការសន្ទនា និងប្រធានបទ។
៧. ប្រសិនបើខ្ញុំឆ្លើយសំណួរមិនបាន គេនឹងដកពិន្ទុ
គេមិនមែនប្រលងលើចំណេះដឹងរបស់អ្នកនោះទេ។ អ្នកដាក់ពិន្ទុនឹងពិនិត្យលើរបៀបដែលអ្នកនិយាយ និងលំហូរនៃការសន្ទនា មិនមែនអ្វីដែលអ្នកនិយាយនោះទេ។
ការយល់ដឹងពីប្រធានបទពិតជាអាចជួយអ្នកបាន ប៉ុន្តែអ្នកមិនអាចត្រៀមសម្រាប់គ្រប់ប្រធានបទបានទេ។
ប្រសិនបើអ្នកមិនដឹងចម្លើយទេ អ្នកអាចលើកពីបទពិសោធន៍ផ្ទាល់ខ្លួន ឬបញ្ចេញយោបល់របស់អ្នកលើប្រធានបទនោះ ដើម្បីរក្សា និងជំរុញការសន្ទនាឲ្យទៅមុខ។
៨. ការប្រើប្រយោគខ្លី និងសាមញ្ញមានន័យថាធ្វើឱ្យមានកំហុសតិច
ការប្រើប្រយោគសាមញ្ញអាចជាយុទ្ធសាស្ត្រដ៏ល្អមួយ ប៉ុន្តែគេក៏វាយតម្លៃលើរបៀបដែលអ្នកបញ្ចេញគំនិត ការប្រើប្រាស់វេយ្យាករណ៍ និងរចនាសម្ព័ន្ធប្រយោគរបស់អ្នក។
វាកាត់បន្ថយសមត្ថភាពរបស់អ្នកក្នុងការប្រើឃ្លា កិរិយាស័ព្ទ និងឃ្លាបញ្ជាក់ពេលវេលា។
ប្រយោគខ្លី និងសាមញ្ញមិនធ្វើឲ្យសមត្ថភាពរបស់អ្នកលេចធ្លោនៅក្នុងការសន្ទនានោះទេ ហើយអ្នកដាក់ពិន្ទុប្រហែលជាត្រូវដកពិន្ទុអ្នក។
៩. ខ្ញុំមិនអាចឲ្យគេសួរសំណួរឡើងវិញបានទេ
ជាទូទៅមានការភ័យខ្លាចមួយក្នុងពេលប្រលងនិយាយក្នុង IELTS គឺការព្យាយាមឆ្លើយគ្រប់សំណួរទាំងមិនយល់ពីសំណួរ ឬមិនបានស្ដាប់ច្បាស់លាស់។
នេះជារឿងមិនពិត!
អ្នកពិតជាអាចសុំឲ្យគេសួរសំណួរឡើងវិញម្ដងទៀត ឬនិយាយប្រយោគនោះតាមរបៀបផ្សេង ដើម្បីឱ្យអ្នកបានយល់កាន់តែច្បាស់។
តែងតែសួរបញ្ជាក់ពេលអ្នកមិនប្រាកដ តាមពិតទៅ វានឹងជួយអ្នកឱ្យទទួលបានពិន្ទុកាន់តែប្រសើរ នៅពេលអ្នកយល់ពីប្រធានបទ។
ត្រៀមប្រលង IELTS ជាមួយ IDP នៅថ្ងៃនេះ
ការប្រលងនិយាយគឺមានសារៈសំខាន់ដូចគ្នាទៅនឹងផ្នែកផ្សេងៗទៀតដែរ ហើយអ្នកគួរចំណាយពេលឲ្យបានគ្រប់គ្រាន់ក្នុងការត្រៀម។
សំណាងល្អ នៅ IDP យើងមានធនធាន និងជំនួយសម្រាប់ការប្រលង IELTS ដែលអ្នកអាចពឹងផ្អែក ដើម្បីទទួលបានពិន្ទុល្អ!
ត្រូវប្រាកដថាបានពិនិត្យមើលសម្ភារៈត្រៀមប្រលង IELTS របស់យើងនៅទីនេះ ក៏ដូចជាគន្លឹះក្នុងការត្រៀមខ្លួន និងប្រលងឲ្យបានល្អ ។
ហើយនៅពេលដែលអ្នករួចរាល់ អ្នកអាចកក់ការប្រលង IELTS របស់អ្នកនៅទីនេះ!
គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។









