ប្រធានបទគ្របដណ្តប់
ផ្ទុយពីប្រទេសមួយចំនួនដែលមិនអនុញ្ញាតឲ្យនិស្សិតធ្វើការនៅពេលកំពុងសិក្សា ប្រទេសកាណាដាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលអនុញ្ញាតឲ្យសិស្សានុសិស្សធ្វើការនៅពេលកំពុងសិក្សា។
ការធ្វើការនិងសិក្សាក្នុងពេលតែមួយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសិស្សដូចជាការទទួលបានថវិកាពីការធ្វើការប្រើប្រាស់ទៅលើលំនៅដ្ឋាន ការធ្វើដំណើរ និងចំណាយទៅលើការរស់នៅប្រចាំថ្ងៃ។
យោងទៅតាមការចំណាយទៅលើការរស់នៅប្រចាំថ្ងៃនៅប្រទេសកាណាដា ការធ្វើការដើម្បីទទួលបានចំណូលបន្ថែមជាអត្ថប្រយោជន៍សម្រាប់សិស្សានុសិស្ស។
លើសពីការទទួលបានចំណូលបន្ថែម ការធ្វើការក្រៅម៉ោងមានគុណសម្បតិ្តជាច្រើន។
សូមធ្វើអានបន្ត
តើអ្នកដឹងទេថាប្រទេសកាណាដាជាប្រទេសទី ១៨ ដែលជាប្រទេសត្រូវការចំណាយច្រើនក្នុងការរស់នៅ?
ខណៈពេលដែលអ្នកខ្លះអាចមានលទ្ធភាពចំណាយលើការរស់នៅ និងទទួលបានថវិកាទៀងទាត់ពីអាណាព្យាបាលរបស់ពួកគេ ចំណែកឯសិស្សមួយចំនួនទៀតផ្គត់ផ្គង់ការរស់នៅរបស់គេខ្លួនឯង។
ដូច្នេះហើយ វាជារឿងដែលមិនគួរឲ្យចម្លែកដែលសិស្សានុសិស្សជាច្រើនធ្វើការក្រៅម៉ោង។
ក្រៅពីទទួលបានចំណូលសម្រាប់ប្រើប្រាស់ទៅលើការរស់នៅ ថ្លៃសិក្សា ការធ្វើការនៅពេលកំពុងសិក្សាបង្រៀនអ្នកឲ្យចេះគ្រប់គ្រងការចំណាយរបស់អ្នក។
នៅពេលដែលអ្នករកចំណូលដោយខ្លួនឯង អ្នកនឹងមានការប្រុងប្រយ័ត្នទៅលើការចំណាយប្រាក់ដែលអ្នករកបាននិងគ្រប់គ្រងថវិការបស់អ្នកដិតដល់។
ការធ្វើការក្រៅម៉ោងនៅគោលដៅសិក្សារបស់អ្នក គឺជាវិធីដ៏ល្អបំផុតមួយក្នុងការទទួលបានពិសោធន៍វប្បធម៌ និងការងារក្នុងពេលតែមួយ។
បែបនេះ អ្នកពិតជានឹងរៀនពីរបៀបរស់នៅដូចអ្នកមានកំណើតនៅទីនោះ ដោយរៀនពីទម្លាប់ ឬ វប្បធម៌ដែលអ្នករួមការងារ និងបានអនុវត្តជារៀងរាល់ថ្ងៃ។
ដោយសារការងារក្រៅម៉ោងកម្រិតនៃការចូលភាគច្រើនគឺមានការទំនាក់ទំនងជាមួយនឹងអតិថិជនកាន់ច្រើន អ្នកក៏នឹងទទួលមានឱកាសក្នុងការទាក់ទងជាមួយប្រជាពលរដ្ឋនៅទីនោះ បង្កើតមិត្តថ្មី ហើយថែមទាំងអាចរៀនឃ្លាមួយចំនួនជាភាសាកំណើតរបស់ពួកគេ។
ពិតប្រាកដណាស់ ការងារជាអ្នកធ្វើការនៅហាងកាហេ្វ ឫ ជាជំនួយការវាមិនមែនជាមុខរបរដែលអ្នកគិតពិចារណាក្រោយបញ្ចប់ការសិក្សានោះទេ។
ប៉ុន្តែអ្នកនឹងទទួលបានបទពិសោធន៍ដែលអ្នកអាចផ្ទេរបានជាមួយនឹងការងារថ្មីរបស់អ្នក។
ការមានបទពិសោធការងារគឺស្រដៀងនឹងការមានជំនាញពិសេសមួយបន្ថែម។ ជាមួយនឹងជំនាញដែលអ្នកបានអភិវឌ្ឍនៅក្នុងការងារក្រៅម៉ោងរបស់អ្នក នោះអ្ន
បានឈានមួយជំហានទៅមុខ បើប្រៀបធៀបទៅនឹងមិត្តភ័ក្តិរបស់អ្នកដែលទើបតែចូលក្នុងការធ្វើការងារថ្មីបន្ទាប់ពីបញ្ចប់សាកលវិទ្យាល័យ។
នៅពេលដែលអ្នកដាក់ពាក្យធ្វើការនិងត្រូវបានគេត្រួតត្រាប្រវត្តិសង្ខេបរបស់អ្នក ឃើញដូច្នេះឱកាសទទួលបានការងាររបស់អ្នកនឹងកើនឡើង។
លើសពីនេះទៅទៀតអ្នកដែលទទួលអ្នកមកធ្វើការនឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះនិស្សិតសាកលវិទ្យាល័យដែលបានធ្វើការ និងសិក្សាក្នុងពេលតែមួយ
ដោយសារតែពួកគេមានសមត្ថភាពទាំងក្នុងការទំនួលខុសត្រូវ និងការគ្រប់គ្រងពេលវេលារបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងបទពិសោធន៍ពីមុនរបស់អ្នក អ្នកនឹងមានបញ្ហាតិចតួចក្នុងការសម្របខ្លួនទៅនឹងជីវិតការងារ ហើយអ្នកបានដឹងរួចហើយអំពីការធ្វើការជាក្រុម។
ការផ្លាស់ប្តូរកន្លែងនិងបរិយាកាសរស់នៅប្រទេសមួយផ្សេងពីប្រទេសកំណើតរបស់យើងដើម្បីបន្តការសិក្សាកាន់តែខ្ពស់វាជារឿងពិបាកមិនថាសម្រាប់អ្នកណា ជាពិសេសសិស្សានុសិស្សដែលធ្វើការសម្រេចចិត្តដោយខ្លួនឯង។
តាមរយៈការជួបចរចាប្រចាំថ្ងៃជាមួយ មិត្តរួមការងារ អតិថិជន ឬអតិថិជន សិស្សានុសិស្សអាចរកឃើញថា ការងារក្រៅម៉ោងអាចជួយឲ្យពួកគេស្គាល់ពីបរិយាកាសថ្មីរបស់ពួកគេកាន់តែងាយស្រួល។
បន្ថែមទៀត អ្នកអាចនឹងចាប់បានភាសានៅប្រទេសនោះលឿនជាងមុនទៀត។
លើសពីនេះទីទៀត ការមានការងារក្រៅម៉ោងអាចជួយដល់សិស្សដែលជួបប្រទះអារម្មណ៍ឯកោ និងនឹកផ្ទះ។
ខណៈពេលដែលប្រទេសកាណាដាអនុញ្ញាតឲ្យនិស្សិតអន្តរជាតិរបស់ខ្លួនធ្វើការនៅពេលពួកគេសិក្សា ប៉ុន្តែនៅតែមានលក្ខខណ្ឌខ្លះៗដែលត្រូវប្រកាន់ខ្ជាប់ចំពោះការងារទាំងក្នុងបរិវេណសាលា និងក្រៅបរិវេណសាលា។
និស្សិតដែលធ្វើការក្រៅបរិវេណសាលាអាចចាប់ផ្តើមការងារបានលុះត្រាតែកម្មវិធីសិក្សារបស់ពួកគេបានចាប់ផ្តើម និងត្រូវមានលក្ខណៈដូចខាងក្រោម៖
• និស្សិតត្រូវតែសិក្សាពេញម៉ោងនៅស្ថាប័នសិក្សាដែលបានកំណត់ត្រឹមត្រូវ
• កម្មវិធីសិក្សារបស់សិស្សត្រូវតែមានរយៈពេលយ៉ាងតិចប្រាំមួយខែ ហើយនៅទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធផ្សេងទៀត
• សិស្សត្រូវតែចុះឈ្មោះក្នុងកម្មវិធីក្រោយមធ្យមសិក្សា (សិក្សាវិជ្ជាជីវៈ)
• សិស្សត្រូវតែមានការធានារ៉ាប់រងត្រឹមត្រូវ
ចំពោះម៉ោងធ្វើការដែលត្រូវការសម្រាប់ធ្វើការក្រៅបរិវេណសាលាអាចធ្វើរហូតដល់ ២០ ម៉ោងក្នុងមួយសប្តាហ៍ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើការលើសពី ១ ការងារ ដើម្បីបំពេញចំនួនម៉ោងអប្បបរមាដែលមានកំណត់។
ដូចទៅនឹងធ្វើនៅក្រៅបរិវេណសាលាដែរ និស្សិតត្រូវចាប់ផ្តើមកម្មវិធីសិក្សារបស់ពួកគេផងដែរ ដើម្បីដាក់ពាក្យសុំការងារនៅបរិវេណសាលា។ ខាងក្រោមនេះជាតម្រូវការសិទ្ធិទទួលបាន៖
• និស្សិតត្រូវតែសិក្សាពេញម៉ោងនៅស្ថាប័នសិក្សាដែលបានកំណត់ត្រឹមត្រូវ
• នីស្សិតត្រូវតែមានលិខិតអនុញ្ញាតសិក្សាត្រឹមត្រូវ
• សិស្សត្រូវតែមានការធានារ៉ាប់រងត្រឹមត្រូវ
ខុសពីការធ្វើការក្រៅបរិវេណសាលា ចំនួនម៉ោងធ្វើការមិនមានកំណត់ទេសម្រាប់ការធ្វើការក្នុងបរិវេណសាលា តម្រូវទៅតាមលក្ខណៈរបស់វា។
អាស្រ័យទៅលើសាកលវិទ្យាល័យ និស្សិតអាចធ្វើការក្នុងបរិវេណសាលាមានសិទ្ធិធ្វើការក្រៅបរិវេណសាលាក្នុងពេលតែមួយ។
ពីដំណើរការដាក់ពាក្យក្នុងសាកលវិទ្យាល័យ ការណែនាំសម្រាប់ការស្នាក់នៅ និងត្រៀមខ្លួនសម្រាប់អជីវកម្មនាពេលអនាគតក្រោយឧត្តមសិក្សា IDP នឹងជួយណែនាំអ្នកតាមគ្រប់ជំហានទាំងអស់។
ជានឹងការផ្តល់ការណែនាំតាមតម្រូវពីការក្រុមអ្នកប្រឹក្សាផ្នែកអប់រំរបស់យើង សិស្សានុសិស្សអាចចាប់ផ្តើមដំណើរទៅសិក្សានៅក្រៅប្រទេសរបស់ពួកគេដោយទំនុកចិត្ត។
កំណត់វគ្គប្រឹក្សាដោយឥតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះ។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.