text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ទស្សនវិស័យការងារ

ទស្សនវិស័យការងារ

នៅក្នុងប្រទេសកាណាដា សិទិ្ធការងារអាចរកបានសម្រាប់សិស្ស និស្សិតអន្ដរជាតិ ខណៈពេលកំពុងសិក្សានិងក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ឬសញ្ញាប័ត្រហើយ។

អំឡុងពេលនៃការសិក្សារបស់អ្នក

ថ្មីៗនេះ ប្រទេសកាណាដាបានប្រកាសអំពីបទបញ្ជាថ្មីៗសម្រាប់សិស្ស និស្សិតអន្តរជាតិ។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៤ សិស្សានុសិស្សមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការការងារដាច់ដោយឡែកដើម្បីធ្វើការនៅក្រៅបរិវេណសាលាទេ ហើយពួកគេអាចមានសិទ្ធិធ្វើការងារឱ្យបានឆាប់នៅពេលដែលកម្មវិធីសិក្សារបស់ពួកគេចាប់ផ្តើម។

ប្រទេសកាណាដាផ្តល់នូវ ឱកាសការងារយ៉ាងទូលំទូលាយសម្រាប់សិស្ស និស្សិតគ្រប់ប្រភេទ។ គ្រឹះស្ថានជាច្រើននៅប្រទេសកាណាដាផ្តល់ជូននូវកម្មវិធីអប់រំបែបសហប្រតិបតិ្តការ។ ដែលកម្មវិធីប្រភេទនេះគឺជាកម្មវិធីដែលមានរចនាសម្ព័ន្ធផ្លាស់ប្តូររវាងរយៈពេលធ្វើការនិងរយៈពេលនៃការសិក្សា។ កម្មវិធីសិក្សារួមគ្នានេះត្រូវបានសម្រេចតាមរយៈភាពជាដៃគូរវាងស្ថាប័នអប់រំនិងឧស្សាហកម្មផ្សេងៗដែលជាដៃគួរ។ 

បន្ទាប់ពីបញ្ចប់ការសិក្សា

សិស្ស និស្សិតអន្តរជាតិបញ្ចប់ការសិក្សាមកពីស្ថាប័នអប់រំឧត្តមសិក្សារបស់កាណាដា ក៏មានឱកាសធ្វើការនៅប្រទេសកាណាដាបានរហូតដល់ទៅ ៣ ឆ្នាំបន្ទាប់ពីបញ្ចប់កម្មវិធីសិក្សារបស់ពួកគេ។

ដើម្បីធ្វើការនៅក្នុងប្រទេសកាណាដាបន្ទាប់ពីអ្នកបញ្ចប់ការសិក្សា អ្នកត្រូវតែដាក់ពាក្យសុំការងារនៅក្រោមកម្មវិធីអនុញ្ញាតិការងារក្រោយពេលបញ្ចប់ការសិក្សា (PGWPP) ។ ប្រសិនបើអ្នកចង់ទៅស្នាក់នៅក្នុងប្រទេសកាណាដាជាអ្នករស់នៅអចិន្រ្តៃយ៍បន្ទាប់ពីអ្នកបញ្ចប់ការសិក្សា អ្នកអាចមានកម្មវិធីជាច្រើនសម្រាប់ជ្រើសរើសស្របទៅតាម តម្រូវការផ្ទាល់ខ្លួន។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី