ប្រធានបទគ្របដណ្តប់
ការសិក្សានៅក្នុងប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស តម្រូវឲ្យមានពិន្ទុ IELTS ។
យ៉ាងណាមិញ តើអ្នកគួរជ្រើសយកការធ្វើតេស្តនៅឯស្ថាប័នមួយណា រវាងស្ថាប័នអប់រំ IDP និង British Council?
ការធ្វើតេស្ត IELTS តាមរយៈស្ថាប័នអប់រំ IDP គឺដូចគ្នានឹងការធ្វើតេស្ត ជាមួយនឹង British Council ក្នុងនោះស្តង់ដារ និងការដាក់ពិន្ទុក៏មានលក្ខណៈ ដូចគ្នាទាំងស្រុងផងដែរ។ ប៉ុន្តែប្រមាណចំណុចខាងក្រោមនេះនឹងបង្ហាញអ្នក
អំពីភាពខុសគ្នា ដែលនេះនឹងជួយអ្នកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ។
ស្ថាប័ន IDP និង British Council គឺជាម្ចាស់ផ្នែកក្នុងការគ្រប់គ្រងតេស្ត IELTS ជាមួយនឹង Cambridge English។ ស្ថាប័នអន្តរជាតិទាំងនេះ គឺផ្តល់នូវការធ្វើតេស្ត លំដាប់អន្តរជាតិ។ ស្ថិតក្នុងប្រមាណជាង ៣០ ប្រទេស ស្ថាប័ន IDP គឺជាស្ថាប័នអប់រំអន្តរជាតិឈានមុខគេមួយរបស់ពិភពលោកដែលភ្ជាប់សិស្សានុសិស្សជាមួយនឹងឱកាសសិក្សានៅ
ទូទាំងពិភពលោក។ ឈានមុខគេលើការផ្តល់តេស្ត IELTS ស្ថាប័ន IDP មានកន្លែងធ្វើតេស្ត រហូតដល់ ១៤០០ ទីតាំងនៅក្នុងប្រមាណ ៥៦ ប្រទេស ក្នុងនោះស្ថាប័ន IDP ក៏បានបញ្ចូនសិស្សានុសិស្សាប្រមាណជាង ៥០ម៉ឺននាក់ ដោយជោគជ័យក្នុងការសិក្សានៅបរទេស។
ផ្ទុយទៅវិញ British Council បង្កើតឱកាសសម្រាប់ប្រជាជននៃចក្រភពអង់គ្លេស និង ប្រទេសដទៃទៀតដោយ បង្កើតជំនឿទុក្ខចិត្តរវាងពួកគេនៅទូទាំងពិភពលោក។ ពួកគេជួយគាំទ្រអ្នករាល់គ្នាក្នុងការកសាងជំនាញទំនាក់ទំនង និង បង្កើនចំនងទាក់ទងកាន់តែប្រសើរឡើងជាមួយចក្រភពអង់គ្លេស និង ស្ថាប័នអប់រំនៃ ប្រទេសអង់គ្លេស។
បើទោះបីជាស្ថាប័នទាំងពីរមានដំណើរការប្រតិបត្តិអាជីវកម្មរបស់ខ្លួនខុសគ្នា ការផ្តល់តេស្ត IELTS គឺមានទម្រង់ ដូចគ្នាបេះបិទ។ ស្ថាប័នទាំងពីរធានាបានថាការធ្វើតេស្តលើក្រដាស និងតាមប្រព៍ន្ធកុំព្យូទ័រគឺ ប្រកបដោយគុណភាព ដោយមិនមានការផ្លាស់ប្តូរ ឬប្រែប្រួលអ្វីឡើយ។
ប្រាកដណាស់ បើទោះបីជា IDP ជាស្ថាប័នប្រទេសអូស្ត្រាលី ហើយ British Council គឺជាស្ថាប័នប្រទេសអង់គ្លេស ការធ្វើតេស្តនឹងនៅតែផ្តោតលើ ការបញ្ចេញសំឡេង ស្ថានការណ៍ ប្រធានបទ និងការពិភាក្សាផ្សេង។ ក្នុងនោះ អ្នក
តេស្តសមត្ថភាពអ្នកក៏អាចនឹងមកពីបណ្តាប្រទេសនានា សូម្បីតែសហរដ្ឋអាមេរិក។ ភាពលំបាកនៃតេស្ត និងការដាក់
ពិន្ទុក៏ត្រូវបានគោរពតាមក្រិតក្រម និងការវាយតម្លៃនៃកម្រិតពិន្ទុដូចគ្នាផងដែរ។
យ៉ាងណាមិញ ភាពខុសគ្នាខាងក្រោមនេះនឹងជួយអ្នកក្នុងការសម្រេចចិត្ត ជ្រើសយកកន្លែងធ្វើតេស្ត មួយដ៏ល្អ បំផុតរបស់អ្នក។
ទីតាំងធ្វើតេស្តពិតជាសំខាន់។ ការធ្វើតេស្ត និយាយ ស្តាប់ អាន និងសរសេរ មានរយៈពេល ២ ម៉ោង និង ៤៥ នាទី ជារួម។ រយៈពេលធ្វើតេស្តនេះ នឹងធ្វើឲ្យ អ្នកនឿយហត់ និងបាត់បង់ការផ្តោតអារម្មណ៍។
ដូច្នេះហើយ អ្នកគួរតែស្វើងរកកន្លែងធ្វើតេស្តដែលនៅជិតអ្នក។ ការធ្វើបែបនេះ វានឹងផ្តល់ពេលខ្លះ ឲ្យអ្នកក្នុងការ សម្រាក និងត្រៀមខ្លួន ដើម្បីប្រលង។ ជាលទ្ធផលអ្នកក៏អាចនឹងមានអារម្មណ៍ស្រស់ស្រាយ និងល្អប្រសើរទៅតាម នោះផងដែរ។
គ្មានការរំខានពីរឿងការធ្វើដំណើរ ឬស្ទះចរាចរណ៍ វានឹងជួយអ្នកក្នុងការធ្វើ តេស្តឲ្យបានកាន់តែប្រសើរ។
ពេលខ្លះ ការកំណត់ពេលធ្វើតេស្តអាចជាបញ្ហាសម្រាប់អ្នក។ អ្នកអាចនឹងមិន រកបានពេលវេលាណាមួយសមស្រប ក្នុងការធ្វើតេស្ត ដោយហេតុថាអ្នកអាច នឹងរវល់ច្រើនក្នុងការរៀន ឬធ្វើការក្រៅម៉ោង។
ក្នុងករណីនេះ អ្នកគួរជ្រើសយកសេវាកម្មផ្តល់តេស្តមួយដែលផ្តល់ជូនការធ្វើតេស្តដែលសាកសម នឹងពេលវេលាអ្នក។ លើសពីនេះ អ្នកក៏គួរតែដឹងអំពី ភាពខុសគ្នារវាង ការធ្វើតេស្តលើក្រដាស និងការធ្វើតេស្តលើកុំព្យូទ័រ។
អ្នកគួរឆែកពីសពុលភាពថាតើអ្នកអាចធ្វើតេស្តតាមកុំព្យូទ័របានដែរឬអត់ ប្រសិនបើអ្នកចង់។ អ្នកធ្វើតេស្តជាច្រើនទាមទារប្រើប្រាស់កាស់ដើម្បីស្តាប់ ចៀសជាងប្រើប្រាស់ឧបករណ៍បំពងសម្លេង ដោយពួកគេយល់ថាការធ្វើបែប អាចជួយពួកគេក្នុងការផ្តោតលើតេស្តបានកាន់តែប្រសើរ។
ការធ្វើតេស្តមានដូចគ្នា ប៉ុន្តែសម្រាប់តម្លៃមិនដូចគ្នាឡើយ។ អ្នកគួរសាកសួរជាមុន ហើយនេះជាតារាងតម្លៃក្នុងការធ្វើតេស្តនៅស្ថាប័ន IDP ។
លើសពីនេះ ការផ្តល់ជូនជាប្រូម៉ូសិន ឬកាដូផ្សេងៗពី ស្ថាប័ន IDP និង British Council ក៏មានច្រើនផងដែរ ដែលក្នុងនោះអាចជា ប័ណ្ឌទិញទំនិញ ឬការ ធ្វើដំណើរដោយឥតគិតថ្លៃទៅកាន់កន្លែងធ្វើតេស្ត IELTS ។
បើទោះបីក្នុងកាលៈទេសៈណា អ្នកគួរតែពិចារណាលើប្រមាណចំនុចនេះ ហើយការថ្លឹងថ្លែងចំនុចទាំងនេះនឹងជួយអ្នកទទួលបានការសម្រេចចិត្តមួយដ័ល្អបំផុតសម្រាប់ខ្លួនឯង។
នៅពេលនិយាយដល់ការកំណត់ថ្ងៃ និងធ្វើតេស្តជាក់ស្តែង ការផ្តល់សេវាទាំងនេះពិតជាសារៈសំខាន់។ អ្នកពិតជា
ចង់ទទួលបានអារម្មណ៍ដែល ធូរស្រាល និងប្រាកដថាអ្នកជួបនឹងអ្នកជំនាញដោយពោរពេញដោយ សមត្ថភាព និងចេះយោគយល់។
អ្នកអាចនឹងមានចម្ងល់ និងសំនួរ ហេតុដូចនេះអ្នកត្រូវការអ្នកដែល អាចផ្តល់មគ្គុទេសដល់អ្នក។ ក្នុងនោះអាចជា ការយល់ដឹងពីជម្រើសតេស្ត ដែលត្រឹមត្រូវ (Academic ឬ General ឬ UKVI) ក៏ដូចជាជំនួយបន្ថែមដើម្បីជួយក្នុង
ការត្រៀមខ្លួនឲ្យបានកាន់តែប្រសើរឡើង។
ឧទាហរណ៍ នៅ IELTS យើងនឹងផ្តល់ ឯកសារដើម្បីត្រៀមប្រលង ដល់អ្នកសម្រេចចិត្តប្រលងនិងសិស្សានុសិស្ស
ដែលត្រៀមប្រលង ដើម្បីឲ្យពួកគេត្រៀមខ្លួនមុនពេលប្រលង។
ដើម្បីដឹងច្បាស់ពីកម្រិតសេវាកម្ម ពួកយើងសូមណែនាំឲ្យអ្នកពិនិត្យ ការវាយតម្លៃរបស់ស្ថាប័នទាំងពីរ IDP និង British Council នៅក្នុង Google និង Facebook ។
នៅតែមិនច្បាស់ថាអ្នកគួរជ្រើសរើសយកស្ថាប័នមួយណាដើម្បីធ្វើតេស្ត? ឬអ្នកត្រូវការណែនាំមុននឹងសម្រេចចិត្ត
ធ្វើតេស្ត រវាងតេស្តលើក្រដាស ឬកុំព្យូទ័រ។
កុំបារម្ភ យើងនៅទីនេះដើម្បីជួយ។ អ្នកជំនាញ IELTS របស់យើងនឹងជួយអ្នកក្នុងការធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។
លើសពីនេះ អ្នកក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពី ឯកសារ IELTS ដែលយើងមាន ដើម្បីជួយអ្នកក្នុងការ
ត្រៀមខ្លួនតាមរយៈការណែនាំអំពីំទម្រង់ក្នុងការធ្វើតេស្តជាដើម។
ចាប់ផ្តើមពី Masterclass Webinars, Preparation Course និង tips from IELTS experts ។
ចុះឈ្មោះប្រលងឥឡូវនេះ នៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.